អាជ្ញាធរខេត្តព្រះវិហារ សម្រេចបិទខ្ទប់ភូមិចំនួន 03 ក្នុងភូមិសាស្ដ្រស្រុកជាំក្សាន្ថជាបណ្តោះអាសន្នរយៈពេល២សប្ដាហ៍ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩។
ផ្អែកតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ បានកំណត់ដូចខាងក្រោម៖

មាត្រា១៖ ត្រូវបានបិទខ្ទប់ភូមិធម្មជាតិសម្ដេចតេជោ ហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជា តំបន់ឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបណ្តោះអាសន្នរយៈពេល២(ពីរ)សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់មិនឲ្យឆ្លងរាលដាល ទៅតំបន់ផ្សេងទៀតរហូតដល់មានការចេញសេចក្តីសម្រេចសារជាថ្មី។
ប្រការ២៖ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញចូល លើកលែងតែក្នុងករណីចាំបាច់ដូចខាងក្រោម ៖
-ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឲ្យមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ តាមការកំណត់ និងនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់
-ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងរដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន -អង្គភាព
-ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ផ្សេងទៀតតាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
-ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតជាមុនពីអាជ្ញាធរ មានសមត្ថកិច្ចទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់។
រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាលរួមមាន ការពាក់ ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់ទៀត និងការវាស់កម្ដៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ប្រការពា៖ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការលើកលែងតែក្នុងករណីចាំបាច់ដូចខាងក្រោម ៖
-ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកសំណាកបុគ្គលដែលពាក់ព័ន្ធរដោប ឬដោយ ប្រយោលជាមួយអ្នកជំងឺកូវីដ -១៩ ដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
-ការជួបជុំរបស់អាជ្ញាធរសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ ម៉ាស់ និងការរក្សាតម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការ វាស់កម្ដៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ប្រការ៤៖ ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ លើកលែងតែករណីចាំបាច់ដូចខាងក្រោម ៖
-សកម្មភាពការងារនៅក្នុងក្របខណ្ឌមុខងារសាធារណៈ កងកម្លាំងប្រដាប់អាវុធ និងការងារផ្តល់សេវា សាធារណៈចាំបាច់រួមមានៈ សេវាផ្គត់ផ្គង់អគ្គីសនី ទឹកស្អាត សេវាប្រមូល និងដឹកជញ្ជូនសម្រាម សំណល់រឹង
-រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលដំណើរការតាមប្រព័ន្ធអនឡាញ
-សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល និងឱសថ
-ការផ្គត់ផ្គង់ទំនិញ ឬសេវាដែលជាតម្រូវការចាំបាច់ដូចជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្ថានីយ៍ប្រេង ឥន្ធនៈ សេវាប្រៃសណ៍យ៍ ហាងលក់ទំនិញ ផ្សារម៉ាត ភោជនីយដ្ឋាន និងអាហារដ្ឋាន ប៉ុន្តែត្រូវកាត់ បន្ថយចំនួនបុគ្គលិកបម្រើការងារឲ្យនៅត្រឹមកម្រិតអប្បបរមា សកម្មភាពដឹកជញ្ជូនទំនិញចាំបាច់
-សកម្មភាពការងារ មុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចរាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការ វាស់កម្ដៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕
ចង់ដឹងព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារខាងក្រោមនេះ៖




