យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ១៩ជាង៣០០នាក់បាននិងកំពុងសម្រាកព្យាបាលនៅតាម ផ្ទះនៅក្នុងរាជធានីភ្នំពេញ។

នេះបើតាមការបញ្ជាក់របស់របស់អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេងកិច្ចប្រជុំ ស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះតាមរយៈ Video Conference ដែលត្រូវបានរៀបចំឡើងកាលពីចុងសប្តាហ៍នេះ។

បើតាមអភិបាលរាជធានីភ្នំពេញ ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយ ហើយនៅមានការឆ្លងជំងឺកូវីដ១៩។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវ  ផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដើម្បីផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋពីភាពចាំបាច់ ក្នុងការសំរាកព្យាបាលនៅតាមផ្ទះ។

ចំណែកខណ្ឌនីមួយៗត្រូវបានបង្កើតឱ្យមានទីបញ្ជាការស្រាល ១កន្លែង ក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលមានជំងឺកូវីដ១៩ ទាន់ពេលវេលា និងដោយការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង៕

Share.