Chinese Actors & Actresses ដែល​ជា​ ផេក​ហ្វេសប៊ុក​ គាំទ្រ​តារា​ចិន​ បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ ទាក់ទាញ​បាន​នូវ​ការ​ចាប់​អារម្មរណ៍​​ និង​ ចិត្ត​អ្នក​គាំទ្រ​តារា​ចិន​បាន​យ៉ាង​ងាយ​ តាម​រយៈ​ការ​យក​​​រូបភាព​តារា​​ប្រុស​ចិន​សង្ហា​មក​ដាក់​លើ​ក្រប​សៀវភៅ​សរសេរ​។

ក្រប​សៀវភៅ​ ដែល​កំពុង​តែ​ធ្វើ​ព្យុះ​ភ្លៀង​ខ្លាំង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ ព្រោះ​មាន​ការ​ចែក​រំលែក​ប​ន្ត​យ៉ាង​ច្រើន​រហូត​ដល់​ទៅ​១,៨K Shares នេះ​ គឺ​​គេ​បាន​កាត់​ត​រូបភាព​តួ​ឯក​ប្រុស​វ័យ​ក្មេង​ និង កំពុង​​ល្បីល្បាញ​នៅ​ក្នុង​ពិភពភាពយន្ត​ចិន​មក​ដាក់​បញ្ចូល​លើ​ក្រប​សៀវភៅ​សរសេរ​នីមួយ​ៗ​​។

យោង​តាម​ការ​បញ្ចេញ​មតិ​របស់​អ្នក​គាំទ្រ​មួយ​ភាគ​ធំ​ ​នៅ​លើ​ផេក​ «គ្មាន​បានរៀន​ទេ​ រវល់តា៎មេីលគ្របសៀវភៅ»

«ទិញមកអត់ហ៊ានសរសេរទៀតនិង​»

«រៀនមិនចូលទេ មើលតែក្របសៀវភៅនិងឯង»

«ទិញ​ដាក់តាំង​ជុំវិញ​ខ្លួន​ពេល​ប្រឡង​»

«អ្នកលក់ហ្អា៎! ខ្ញុំយក១មុខ ១ក្បាល ដាក់ឲ្យគ្រប់មុខមក ឲ្យតែមុខស្អាតៗអីចឹងខ្ញុំយកទាំងអស់ បើរូបអាបុិ 2 នាក់លើគេហ្នឹងសុំឲ្យច្រើនជាងគេតិចមក»

តែ​ក៏​មាន​មតិ​មួយ​ចំនួន​​មិន​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​ការ​យក​រូបតារា​ប្រុស​សង្ហា​ជនជាតិ​ចិន​មក​ដាក់​លើ​ក្រប​សៀវភៅ​សរសេរ​នោះ​ទេ​ ព្រោះ​នឹង​ធ្វើ​ឱ្យ​កូន​សិស្ស​ជា​អ្នក​សិក្សា​បាត់​សមាធិ​

«គ្របសៀវភៅចឹងរៀនចូលដែរ អង្គុយមើលតែគ្របសៀវភៅមិនបានស្តាប់គ្រូពន្យល់ទេ អាឡែងតែមើលសៀវភៅហ្នឹងទៅ មិនបាច់រៀនទេ…»

Telegram-Troryorng
Share.