ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះបានជូនដំណឹងថា យ៉ាងហោចណាស់មនុស្សចំនួន២៨នាក់បន្ថែម ទៀតបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ដែលធ្វើឲ្យតួលេខអ្នកស្លាប់សរុបនៅកម្ពុជាដោយសារជំងឺនេះកើនឡើងដល់ ៧៤៨ នាក់ហើយ។

ក្រសួងសុខាភិបាលបានឲ្យដឹងដែរថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៩៦ នាក់ ខណៈអ្នកជំងឺចំនួន៦៤៦នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៥,១៨៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៧,៣៨៦នាក់ ៕

Share.