ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី៦ខែកក្កដាឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ  ស៊ីណូហ្វាមចំនួន១លានដូសទៀតត្រូវបានដឹកមកដល់កម្ពុជា។

វ៉ាក់សាំងដែលមកដល់១លានដូសនៅថ្ងៃនេះ គឺជាផ្នែកមួយនៃវ៉ាក់សាំងចំនួន៥លានដូស ដែលកម្ពុជានឹងទទួលបាននៅក្នុងខែកក្កដានេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់កាលពីពេលថ្មីៗនេះថា នៅថ្ងៃទី១០ ខែកក្កដា វ៉ាក់សាំងចំនួន ៤លានដូស ក្នុងនោះ ១លានដូស ជាស៊ីហ្វាម ៣លានដូសជា   ប្រភេទ ស៊ីណូវ៉ាក់ នឹងដឹកមកដល់កម្ពុជាផងដែរ។

គិតត្រឹមថ្ងៃទី៥ខែកក្កដាឆ្នាំ២០២១នេះ មានពលរដ្ឋជាង៤លាន៦សែននាក់ហើយបានទទួល វ៉ាក់សាំងនៅទូទាំងប្រទេស ដែលស្មើនឹង៤៦ភាគរយនៃគោលដៅចាក់វ៉ាក់សាំង១០លាននាក់៕

Share.