ក្រសួងសុខាភិបាលបានជូនដំណឹងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៣៥នាក់ ខណៈអ្នកជំងឺចំនួន៦៥៤ នាក់ជាសះស្បើយ។

ក្នុងនោះដែរ មានអ្នកជំងឺកូវីដ១៩ចំនួន ៣១នាក់បន្ថែមទៀតបានបាត់បង់ជិវិត។

គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៦,១២២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៨,០៤០នាក់ និងស្លាប់សរុបចំនួន ៧៧៩នាក់៕

Share.