តារា​ចម្រៀង-តារា​សម្ដែង​ល្បី​​ Tono ព្រួយចិត្ត​ខ្វល់ពី​ប្អូន​ស្រី​ និង​ គូស្នេហ៍​ ដែល​ស្នាក់​នៅ​ផ្ទះ​ជិត​រោង​ចក្រ​ផ្ទុះ​ រហូត​ត្រូវ​គេច​ខ្លួន​​រក​ទី​ទួល​សុវត្ថិភាព​ទាំង​សំលៀកបំពាក់​គេង​ ខណៈ​ខ្លួន​នៅ​សម​បាល់ទាត់​ត្រៀម​ប្រកួត​។

ហេតុការណ៍​ផ្ទុះ​រោង​ចក្រ​គីមី​ ដ៏​កក្រើក​បាន​ធ្វើ​ឱ្យ​ Tono ស្ទើ​តែ​ដាច់​ដង្ហើម​ព្រោះ​តែ​ខ្លួន​នៅ​ឆ្ងាយ​ ព្រោះ​កំពុង​សម្ងំ​ហ្វឹកហាត់​ត្រៀម​ប្រកួត AFC Champion League ជាមួយ​នឹង​ក្រុម​ Ratchaburi Mitr Phol F.C. ខណៈ​ម្ដាយ​ ប្អូន​ស្រី​ នៅ​ផ្ទះ​តែ​ពីរ​នាក់​ ចំណែក​ផ្ទះមាន​ចម្ងាយ​ត្រឹម​៦០០​ ម៉ែត្រ​ពី​រោងចក្រ​ ចំណែក​គូស្នេហ៍​ Nicha ក៏​ស្ថិត​នៅ​ក្បែរ​កន្លែង​ផ្ទុះ​ដូច​គ្នា​។​

ខណៈ​នេះ​គ្រួសារ​ Tono គ្រួសារ​ Nicha ភៀស​ខ្លួន​ទាំង​ឈុត​គេង​ ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​រួចរាល់​ហើយ​ ចំពោះ​ការ​ខូច​ខាត​នៅ​មិន​ទាន់​អាច​ប៉ាន់​ស្មាន​បាន​នៅ​ឡើយ​ទេ​ គ្រាន់​តែ​ដឹង​ថា​ពិដានជ្រុះ​ធ្លាក់​ពេញ​ក្នុង​ផ្ទះ​ តែ​សំណាង​ដែល​កញ្ចក់​មិន​បាន​​បែក​។

ក្រៅ​ពី​គ្រួសារ​តារា​ទាំងពីរ​ខាង​លើ​កំលោះ​ Toomtam តារា​ចម្រៀង​- តារា​សម្ដែង​ អតីត​ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ The Star រដូវ​កាល​ទី៧ ដែល​​មាន​ផ្ទះ​​នៅ​ក្បែរ​រោងចក្រ​ដែល​បាន​ផ្ទុះ​ឆេះ​នោះ​ ក៏​បាន​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​ដូច​គ្នា​។

ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​ធ្វើ​ឱ្យ ខូចខាត​ផ្ទះ​យ៉ាង​ហោច​ ៧០​ខ្នង​ ​​យានបន្ត​ ១៥​គ្រឿង ​អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តមា្នក់បានស្លាប់ និង​ មាន​មនុស្ស​២០​នាក់​ផ្សេង​ទៀត​បាន​រងរបួស​។

​គួរ​ដឹង​ដែរ​ថា​ហេតុការណ៍​ឆេះ​រោង​ចក្រ​គីមី មីង​ ឌីហ៍ (Ming Dih Chemical) បាន​កើត​ឡើង​នៅ​ថ្ងៃ​អង្គារ​វេលា​ម៉ោង ២ ទាបភ្លឺ​ ស្ថិត​ក្នុង​ទីតាំង​ស្រុក បាងភ្លី (Bang Phli) ខេត្ត សាមុត​ ប្រាកាណ (Samut Prakan Province)៕

Telegram-Troryorng
Share.