គ្រឿងចក្រ ចំនួន ៥ គ្រឿង របស់ ក្រុមហ៊ុនមួយដែលកំពុងឈូសឆាយដី គម្រប ព្រៃឈើដែលជា ដីព្រៃអភិរក្ស រក្សាទុករបស់រដ្ឋ ត្រូវបានលោក សាយ វាសនាព្រះរាជអាជ្ញារង តំណាង លោកស៊ិន វិ រៈ ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តកំពង់ធំ និង លោក ឃុន ប៊ុនហូ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ធំសហការជាមួយសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាល ព្រៃឈើ ស្ទោង រួមជាមួយ កម្លាំង កង រាជ អាវុធហត្ថ ស្រុក ស្ទោង ចុះបង្ក្រាបចាប់ពីថ្ងៃទី ៥ រហូតដល់ថ្ងៃទី ៦ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅក្នុង ឃុំ ទ្រា ស្រុក ស្ទោង ខេត្តកំពង់ធំ ។

ក្នុងសកម្មភាពចុះបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតបាន គ្រឿងចក្រ មក ឈូស ដីព្រៃ របស់ រដ្ឋ ចំនួន ៥ គ្រឿង ក្នុងនោះ មាន អ៊ិ ច ស្កា វ ទ័ រ ២ គ្រឿង អា ប៊ុល ២ គ្រឿង និង ត្រាក់ទ័រ មួយគ្រឿង ចំណែក តៃកុងគ្រឿងចក្របានរត់អស់ បន្សល់តែគ្រឿងចក្រ នៅនឹងទីតាំងឈូសឆាយ។ កម្លាំងចម្រុះបាននាំយកគ្រឿងចក្រទាំងនោះមក រក្សាទុក នៅ សង្កាត់រដ្ឋបាល ព្រៃឈើ ស្ទោង។

ពាក់ព័ន្ធនឹងការស្នើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនមួយនេះ  ប្រភពបាន ទម្លាយឲ្យដឹង ថា ក្រុមហ៊ុន សុំច្បាប់ វិនិយោគ ត្រឹមតែ ៧០ ហិចតា ដើម្បីពុះឡូដ៍និងដាំដូងក្រអូប ក្នុងនោះមានដីព្រៃជាប់គម្រប ៤០ ហិចតា ដីមិនជាប់គម្រប ៣០ ហិកតាតែជាក់ស្តែង ក្រុមហ៊ុនបានឈូសឆាយដីព្រៃសរុប-២០០ ហិកតាឯណោះ ។

លោកស្រី យុក គឹម ឡេង ( ហៅ ចែ អូន ) រស់នៅ ស្រុក ស្ទោង ដែលជា ឈ្មួញ ដី ជាប់ លំដាប់ បាន ឲ្យ ដឹង តាម ប្រ ព័ ន្ធ តេ ឡេ ក្រាម ថា ប្រវត្តិ ដី នេះ លោកស្រីបានទិញក្នុង ឆនាំ ២០០៧ ហើយមកដល់បច្ចុប្បន្នបានលក់បន្តឲ្យទៅក្រុមហ៊ុនគ្រួសារសុខសាន្តតែមិនដឹងថាក្រុមហ៊ុនរត់ការសុំឈូសឆាយដល់ត្រឹមណានោះទេ ៕

អត្ថបទ៖ភ្នាក់ងារកំពង់ធំ

Share.