នៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២១នេះមណ្ឌលសំចតច្រកអូរបីជាន់ស្រុកអូរជ្រៅ បានទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃមានចំនួន៨៤នាក់ស្រី៣៤នាក់។​បន្ទាប់ពីការធ្វើការពិនិត្យ សុខភាពនិងធ្វើតេស្តរហ័ស មានពលករចំនួន១៦នាក់ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩។

សុខភាពដោយយកសំណាកធ្វើតេស្តRapid testលទ្ធផលវិជ្ជមានកូវីដ.១៩មានចំនួន១៦នាក់ស្រី៤នាក់។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានឲ្យដឹងថា  នៅពេលទទួលពលករខ្មែរដែល ​​​​​​មានវិជ្ជាមានទាំង១៦នាក់ត្រូវបានបញ្ជូនទៅមណ្ឌលព្យាបាលកងវ៉ាក្រុងសិរីសោភ័ណ។ ចំណែកអ្នកអវិជ្ជមានកូវីដ.១៩ត្រូវបញ្ជូនទៅមណ្ឌលវិទ្យាល័យសម្តេចឪធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ ។

ការវិលត្រឡប់របស់ពលករខ្មែរទាំងអស់នោះត្រូវបានប្រភពអះអាងថា ដោយសារអាជ្ញាធរថៃបានបិតកន្លែងធ្វើការងារនៅប្រទេសថៃដើម្បីបង្ការទប់ស្កាត់កូវីដ.១៩ ហើយពួកគេពុំមានការងារធ្វើ៕

Share.