កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនិងខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានចុះពិនិត្យដេប៉ូឈើឈ្មោះ  តាំង សុខនី នៅភូមិ រលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ត សៀមរាប នៅព្រឹកថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២១នេះ។

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងដែលសមត្ថកិច្ចប្រមូលបាននៅពេលប្រតិបត្តិការ នោះរួម មានឈើ ប្រភេទសុក្រំ ចំនួន ១៧៤ដុំ,ស្មើ៧៧៤២ម៉ែត្រគូប។

ចំពោះវត្ថុតាងខាងលើត្រូវបានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បីអនុវត្តបន្តនីតិវិធីតាមច្បាប់ស្តីពីព្រៃឈើ។

លុះដល់ល្ងាចថ្ងៃដដែល សមត្ថកិច្ចបានសម្រេចសួរនាំមនុស្សចំនួន៣នាក់ក្នុងនោះមានម្នាក់ឈ្មោះស្រេង ប្រណី ជាអតីត ថៅកែឈ្មួញឈើគ្រញូងប្រចាំទិសឧត្តរ និងកូកនចំនួន២នាក់ទៀតផងដែរ។

ជាលទ្ធផលនៅក្រោយពេលសាកសួរយ៉ាងណានោះ សមត្ថកិច្ចពាក់ព័ន្ធមិនទាន់បានបញ្ចេញ ព័ត៌មានជាផ្លូវការណាមួយនៅឡើយ៕

Share.