ក្រសួងសុខាភិបាលនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០២១នេះ បានប្រកាសឲ្យប្រើប្រាស់គោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្ករហ័សរកវីរុសកូវីដ១៩សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន, ស្ថាប័ន និងអង្គភាពរដ្ឋមិនមែនសុខាភិបាល, បណ្តាច្រកទ្វារចេញ-ចូលប្រទេស, ក្រុមហ៊ុនឯកជន រោងចក្រ-សហគ្រាសនិងទីកន្លែងអាជីវកម្មផ្សេងទៀត និងសម្រាប់បុគ្គលឯកជន ។
គោលការណ៍ណែនាំប្រតិបត្តិ ស្តីពីការប្រើប្រាស់តេស្ករហ័សរកវីរុសកូវីដ១៩នេះ ត្រូវបានរៀបចំឡើង ដើម្បីរួមចំណែកនៅក្នុងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ គោលការណ៍ណែនាំប្រតិបត្តិនេះ ក៏មានវិសាលភាពអនុវត្តផងដែរ ចំពោះការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅតាមផ្ទះ ឬជាលក្ខណៈឯកជន៕



