ក្លិប​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League បាន​ប្រកាស​​ឯកសណ្ឋាន​ក្នុង​តម្លៃ​ពិសេស​​ជូន​អ្នក​គាំទ្រ​ពេល​ទិញ​អាវ​ផ្គួប​គ្នា​​ដែល​មាន​អាវ​ខួប​៥ឆ្នាំ​បូក​ជាំមួយ​អាវ​ក្នុង​ដី របស់​ក្រុម​ខ្លួន។

បើ​តាម​ការ​ជូនដំណឹង​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិប​ព្រឹក​ថ្ងៃ​សុក្រ នេះ​ថា​៖«ក្នុង​រដូវភ្លៀង​នេះ ក្លិប​របស់​យើង​មាន​ប្រម៉ូសិន​ពិ​សេស​ទៀត​ហើយ សម្រាប់​បង​ប្អូន​ទិញ​ឯក​សណ្ឋាន​ខួប ៥ឆ្នាំ បូក​ជា​មួយ​ឯក​សណ្ឋាន​ក្នុង​ដី នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិ​សេស​សល់​ត្រឹម ៣៥​ដុល្លារ​ប៉ុណ្ណោះ។ ប្រម៉ូសិន​នេះ​គិត​ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០២១»។

សម្រាប់​ការ​កម្មង់ទិញ សូម​ទំនាក់ទំនង​តាម​រយៈ​Page Facebook ផ្លូវការ​របស់​ក្លិប​ឬ​​តាម​ទូរ​ស័ព្ទ​លេខ 010 29 51 43៕

Telegram-Troryorng
Share.