ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសបាក់ជើងស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្តោងរុឺម៉កដឹកអុីវ៉ាប់បើកលើផ្លូវបញ្ច្រាសទិសដីចរាចរណ៍ ទៅបុកជាមួយម៉ូតូស្កុបពីកំពុងជិះលើផ្លូវអថិភាព ។ កាលពីវេលាម៉ោង៧ និង៤៥នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសណ្តោងរុឺម៉កដឹកអុីវ៉ាន់ បើកពូត្បូងទៅជើង លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ ម៉ាកស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AP-6569 កំពុងជិះពីជើងទៅត្បូង លើផ្លូវអថិភាព បណ្តាលឲ្យស្ត្រីម្នាក់ ខាងម៉ូតូស្កុបពីរងរបួសបាក់ជើងស្តាំ ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យរុស្សុី ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕


អត្ថបទ៖តាតុងសែនជ័យ

