ផ្នែកខ្លះនៃប្រទេសជប៉ុន ត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំង នាថ្ងៃសុក្រ សប្ដាហ៍នេះ ខណៈដែលព្យុះទីហ្វុង Mawar បានខិតជិតមកដល់ ដោយនាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដល់តំបន់ធំមួយចំនួននៃប្រទេសនេះ ហើយបានជំរុញឲ្យអាជ្ញាធរណែនាំមនុស្សរាប់ម៉ឺននាក់ឲ្យជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី០២ ខែមិថុនា ឆ្នាំ២០២៣។

Japan slammed by torrential rain as Typhoon Mawar nears

ព្យុះទីហ្វុង Mawar ដែលបានធ្វើឲ្យមានការបំផ្លិចបំផ្លាញលើកោះ Guam កាលពីដើមសប្តាហ៍នេះ បានចុះខ្សោយទៅជាកម្លាំងព្យុះត្រូពិច ហើយតួសំខាន់នៃព្យុះនេះត្រូវបានគេរំពឹងថា នឹងឆ្លងកាត់ភាគខាងត្បូងនៃកោះ Honshu នៅពេលដែលវាបានរំកិលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ប៉ុន្តែ​អ្នក​ព្យាករណ៍​បាន​ព្រមាន​ថា វា​មាន​គ្រោះថ្នាក់​ដែល​ខ្យល់​សើមពី​ព្យុះ​ទីហ្វុង​ អាច​បោកបក់​ទៅ​ជា​ភ្លៀង​ធ្លាក់​តាម​រដូវ​កាល។ គំរូអាកាសធាតុស្រដៀងគ្នានេះបានបណ្តាលឲ្យមានទឹកជំនន់ និងការរអិលបាក់ដីនាពេលកន្លងមក ជាពិសេសនៅក្នុងរដូវក្តៅនៃឆ្នាំ២០១៨ នៅពេលដែលមនុស្សជាង ២០០នាក់ត្រូវបានសម្លាប់ នៅភាគខាងលិចប្រទេសជប៉ុន។

ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមានអំពីទឹកជំនន់សម្រាប់ខ្សែសង្វាក់កោះ Okinawa និង ផ្នែកខ្លះនៃកោះ Shikoku និង Honshu ដោយមានការព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ ៣៥០មីលីម៉ែត្រនៅតំបន់ភាគខាងលិចនៃទីក្រុង Honshu ក្នុងរយៈពេល ២៤ម៉ោងរហូតដល់ព្រឹកថ្ងៃសៅរ៍។

សារព័ត៌មានក្នុងស្រុក NHK បាននិយាយថា ផ្នែកខ្លះនៃកោះ Shikoku ត្រូវបានវាយប្រហារដោយទឹកភ្លៀង ១៦២.៥មីលីម៉ែត្រ ក្នុងរយៈពេល ៣ម៉ោង ចាប់ពីម៉ោង ៩ព្រឹក (ម៉ោងក្នុងស្រុក) ជិតពាក់កណ្តាលនៃរយៈពេលមួយម៉ោងនេះ។ ទូរទស្សន៍សាធារណៈ NHK បាននិយាយថា មានការព្រមានអំពីការរអិលបាក់ដី ហើយមនុស្សប្រហែល ២៧,០០០នាក់ត្រូវបានណែនាំឲ្យជម្លៀសចេញពីទីក្រុង Toyohashi ដែលជាទីក្រុងមួយនៅកណ្តាលកោះ Honshu ខណៈការណែនាំអំពីការជម្លៀសក៏ត្រូវបានចេញផងដែរនៅក្នុងផ្នែកខ្លះនៃកោះ Shikoku។

ទន្ទឹមនោះជើងហោះហើរមួយចំនួនទៅកាន់ផ្នែកខ្លះនៃខ្សែសង្វាក់កោះ Okinawa ត្រូវបានលុបចោល ប៉ុន្តែមិនមានរបាយការណ៍ផ្សេងទៀតអំពីបញ្ហាផ្នែលដឹកជញ្ជូនសំខាន់ៗទេ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ៕

ប្រភព៖ CNA

Share.