បន្ទាយមានជ័យ៖ ក្រោយភ្លៀងធ្លាក់ជោគជាំ បណ្តាលឲ្យផ្លូវ១ខ្សែប្រវែងជាង២.០០០ម៉ែត្រត្រូវបានរងការខូចខាត ជួបការលំបាក់ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរយ៉ាងខ្លាំង ហើយនាពេលថ្មីៗនេះអាជ្ញាធរក៏បានធ្វើការជួសជុលឡើងវិញហើយដែរកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០ ២៣ស្ថិតក្នុងសង្កាត់ ក្រុងប៉ោយប៉ែត។

លោក បោន សិលា អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា នៅរដូវវស្សានេះ មានភ្លៀងធ្លាក់ជោគជាំផ្លូវ១ខ្សែប្រវែងជាង២.០០០ម៉ែត្រដែលតភ្ជាប់ពីភូមិចាន់គីរី ដល់ភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត មានទឹកដក់ភក់ជ្រាំប្រជាពលរដ្ឋជួបការលំបាក់ទៅមកនិងដឹកកសិផលនិងសិស្សានុសិស្សជួបការលំបាក់ទៅសិក្សា។

លោកបានបន្តថា ដោយឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ទើបឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានជួយថ្មកំទិចថ្មមិចតាមរយៈរដ្ឋបាលសាលាក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំគ្រឿងចក្រឈូសឆាយនិងជួសជុលឡើងវិញ។


លោក បោន សិលា បានបញ្ជាក់ថា៖ក្រោយធ្វើការជួសជុលផ្លូវ១ខ្សែប្រវែង២.០០០ម៉ែត្រដោយក្រាលថ្មមិចដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានទៅមកសិក្សា ហើយសុំអោយបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាផ្លូវអោយបានគង់វង់ ហើយហាមផ្តាច់នៅរដូវភ្លៀងធ្លាក់ជោគជាំមិនអោយរថយន្តធុនធំនិងរថយន្តដឹកដីលក់ដើម្បីប្រយោជន៍ខ្លួនតែខូចខាតសម្បត្តិសាធារណៈបើឃើញអាជ្ញាធរមូលដ្ឋានត្រូវណែនាំប្រាប់បើមិនស្តាប់ត្រូវមានវិធានការបើចូលបណ្តាលខូចផ្លូវត្រូវជួសជុលសង៕

អត្ថបទ៖ ប៉ោយប៉ែត

Share.