ក្លិបបាល់ទាត់ខេត្តព្រៃវែង នៅថ្ងៃសៅរ៍ទី០ឥ៣ ខែមិថុនា ឆ្នាំ២០២៣ បាន​ប្រកាស​ជាផ្លូវ​ការ​នាំ​ចូល​ខ្សែប្រយុទ្ធចំណូលថ្មីសញ្ជាតិ Myanmar កីឡាករ THIHA ZAW ដែល​មក​ចូល​រួម​ជា​មួយ​ក្លិប​បាល់​ទាត់​ខេត្ត​ព្រៃវែងសម្រាប់រដូវកាលឆ្នាំ ២០២៣នេះ និងត្រៀមប្រកួតពានរង្វាន់ KCC Pre-season Cup 2023។

ម្ចាស់អាវលេខ៩ រូប​នេះធ្លាប់បហ្រកបអាជីពនៅក្លិប Ayeyawady United នៅឆ្នាំ២០១២ រហូត​ដល់​ឆ្នាំ២០២០ និងក្លិប Shan United នៅឆ្នាំ២០២១។ កីឡាករកម្ពស់ ១.៧២ម៉ែត្ររូប​នេះ​មុន​មកចូល​រួម​ជា​មួយ ព្រៃវែង រូបគេគឺជាខ្សែប្រយុទ្ធ របស់ក្លិបបាល់ទាត់ខេត្តកោះកុង។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់​ខេត្តព្រៃវែង បាន​ចូល​រួម​ប្រកួតពានរង្វាន់ KCC Pre-season Cup 2023 ដែលការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។ ពាន​រង្វាន់ KCC-Preseason Cup 2023 មាន៦ក្រុមចូល ដែលមានដូចជា៖ ណាហ្គាវើលដ៍, Tiffy Army FC, ព្រៃវែង, នគរបាលជាតិ, អាយ អេស អាយ ដង្កោសែនជ័យ និងឡាយហ្វ (Life FC)៕

Share.