ពីវេទិកាអធិបតីនៃពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៥​ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រលយឱ្យដឹងថាជាធម្មតា សម្ដេចតែងតែដាក់ប្រាក់ក្នុងហោប៉ៅយ៉ាងហោចណាស់១ពាន់ដុល្លារអាមេរិក។

សូមបញ្ជាក់ថា ជាទូទៅ ក្រុមការងារពិធីការ និងគណៈកម្មការរៀបចំកម្មវិធី បានត្រៀមរួចជាស្រេចនូវអំណោយផ្សេងៗ រួមទាំងថវិកាដែលសម្ដេចតេជោត្រូវផ្ដល់ជូនអង្គពិធី ប៉ុន្តែជារឿយៗ សម្ដេចតែងផ្ដល់ថវិកាបន្ថែមដល់អង្គពិធី ឬនរណាដែលសម្ដេចចាប់អារម្មណ៍ ដូចជាស្រ្តីមានផ្ទៃពោះ ឬជនមានពិការភាពជាដើម…។

រាល់ពេលសម្ដេចចង់បន្ថែមថវិកា នៅក្បែរសម្ដេច តែងតែមានវត្តមានឯកឧត្តម សេង ទៀង ដែលជាជំនួយការ។ ឯកឧត្តម សេង ទៀង ច្រើនតែប្រើសម្លៀកបំពាក់មានពណ៌ប្លែកៗខុសពីអង្គពិធីទូទៅ រហូតអ្នកខ្លះយល់ថានេះអាចជាវិធីមួយធ្វើឱ្យសម្ដេចតេជោងាយស្រួលរកពេលត្រូវការថវិកា៕

Share.