បញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា ចំនួន៣០នាក់ ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ខណ:កីឡាករចំនួន ៣០នាក់នេះ ត្រូវ​បាន​ជ្រើសរើសចេញពីក្លិបចំនួន ៥មាន វិសាខាច្រើជាងគេ ចំនួន ១១នាក់, ភ្នំពេញក្រោន ចំនួន ៧នាក់, ព្រះខ័នរាជស្វាយរៀង ៦នាក់ណាហ្គាវើលដ៍ ចំនួន ៣នាក់ និងបឹងកេត ចំនួន ៣នាក់។ ក្នុងនោះរួមមានដូចខាងក្រោម៖

  • វិសាខា មាន ១១រូប៖ កីឡាករ ឆេង ម៉េង, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, កែន ច័ន្ទសុភ័ក្ត្រា, ស៊ិន កក្កដា, ទេស សម្បត្តិ, សារ ទី, ស រតនា, ឡេង ណូរ៉ា, ស៊ិន សុវណ្ណមករា និងអ្នកចាំទី កែវ សុខសិលា
  • ភ្នំពេញក្រោន មាន ៧រូប៖ អ្នកចាំទី អ៊ុំ វិចិត្រ កីឡាករ អ៊ន ចាន់ប៉ូលីន, យើុ ម៉ូស្លីម, ប្រាក់ ធីរ៉ា, សឿត បារាំង, ជួន ចាន់ចាវ និងលឹម ពិសុទ្ធ
  • ព្រះខ័នរាជស្វាយរៀង មាន ៦រូប៖ កីឡាករ ប៊ីន ចន្ថាធារី, សឿយ វិសាល, សារ៉េត គ្រីយ៉ា, សេត រ៉ស៊ីប, ថេឡរ នីកូឡាស់ ឌឿង និងគីម សុខយុទ្ធ
  • ណាហ្គាវើលដ៍ មាន ៣រូប៖ កីឡាករ គួច សុកុម្ភះ, សុះ សូហ៊ាណា, រ៉េត លីហេង
  • បឹងកេត មាន ៣រូប៖ កីឡាករ ចាន់ វឌ្ឍនាកា, តាំង ប៊ុនឆៃ និងសៀង ចន្ធា

គួរឲ្យដឹងថា នេះគឺ​ជា​ជំនួប​ដំបូង​ហើយ​របស់​​លោក Félix Dalmás ដែលដឹកនាំក្រុមកម្ពុជាប្រកួត បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បាន​ប្រកាស​តែង​តាំង ជាគ្រូបង្គោលថ្មីកាលពីថ្ងៃទី០២ មេសា ឆ្នាំ២០២៣ ជំនួសលោក Honda ក្រោយ​បញ្ចប់​ភារកិច្ច​ប្រកួត​ស៊ីហ្គេម លើកទី៣២៕

Share.