ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Felix Dalmas គ្រូបង្វឹកជនជាតិអាហ្សង់ទីន នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រេីសជាតិបង់ក្លាដែស នៅពហុកីឡដ្ឋានជាតិ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង ៧:០០នាទីយប់។

៥ប្រកួតចុងក្រោយគោព្រៃកម្ពុជា មិនដែលឈ្នះបង់ក្លាដែស ពោលគឺស្មើ១ និងចាញ់៤លើក៖
– ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ បង់ក្លាដែស ២-១ កម្ពុជា ពាន AFC Challenge Cup
– ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ បង់ក្លាដែស ១-១ កម្ពុជា ពាន Nehru Cup
– ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ បង់ក្លាដែស ១-០ កម្ពុជា ការប្រកួតមិត្តភាពអន្តរជាតិ
 ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ
– ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ។

សម្រាប់បញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា ចំនួន៣០នាក់ ខណ:កីឡាករត្រូវ​បាន​ជ្រើសរើសចេញពីក្លិបចំនួន ៥មាន វិសាខាច្រើជាងគេ ចំនួន ១១នាក់, ភ្នំពេញក្រោន ចំនួន ៧នាក់, ព្រះខ័នរាជស្វាយរៀង ៦នាក់ណាហ្គាវើលដ៍ ចំនួន ៣នាក់ និងបឹងកេត ចំនួន ៣នាក់។ ក្នុងនោះរួមមានដូចខាងក្រោម៖

  • វិសាខា មាន ១១រូប៖ កីឡាករ ឆេង ម៉េង, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, កែន ច័ន្ទសុភ័ក្ត្រា, ស៊ិន កក្កដា, ទេស សម្បត្តិ, សារ ទី, ស រតនា, ឡេង ណូរ៉ា, ស៊ិន សុវណ្ណមករា និងអ្នកចាំទី កែវ សុខសិលា
  • ភ្នំពេញក្រោន មាន ៧រូប៖ អ្នកចាំទី អ៊ុំ វិចិត្រ កីឡាករ អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, ប្រាក់ ធីរ៉ា, សឿត បារាំង, ជួន ចាន់ចាវ និងលឹម ពិសុទ្ធ
  • ព្រះខ័នរាជស្វាយរៀង មាន ៦រូប៖ កីឡាករ ប៊ីន ចន្ថាធារី, សឿយ វិសាល, សារ៉េត គ្រីយ៉ា, សេត រ៉ស៊ីប, ថេឡរ នីកូឡាស់ ឌឿង និងគីម សុខយុទ្ធ
  • ណាហ្គាវើលដ៍ មាន ៣រូប៖ កីឡាករ គួច សុកុម្ភះ, សុះ សូហ៊ាណា, រ៉េត លីហេង
  • បឹងកេត មាន ៣រូប៖ កីឡាករ ចាន់ វឌ្ឍនាកា, តាំង ប៊ុនឆៃ និងសៀង ចន្ធា៕
Share.