សិល្បៈអន្តរជាតិ៖ តារាសម្ដែងនៅភាពយន្តហុងកុងរឿង « នារីអស្ចារ្យភរិយាប៉ិនប្រសប់» ឬ Wonder Woman ត្រូវបានអ្នកលេងបណ្ដាញសង្គមចែកចាយរូបភាពអាក្រាតកាយននលគកពេលកំពុងងូតទឹក បង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រូបភាពរបស់តួ​ឯកប្រុស អូបៈ គឺលោក Pakho Chau ត្រូវបានមើលឃើញថា ជារូបភាពដែលមានអ្នកលួចថត នៅពេលដែលលោកកំពុងតែងូតទឹកនៅកន្លែងងូតទឹកសាធារណៈមួយកន្លែង។ រូបភាពរបស់តារាប្រុសវ័យ ៣៨ ឆ្នាំរូបនេះបានបង្ហាញពីរាងកាយអាក្រាតទាំងស្រុង ខណៈដែលលោកកំពុងតែលើកខោក្នុងស្លៀក។

មានអ្នកលេងបណ្ដាញសង្គមជាច្រើននាក់នៅហុងកុង បានអះអាងថា រូបភាពនេះត្រូវបានជនខិលខូចលួចថតនៅអំឡុងឆ្នាំ ២០១៨ ដោយបានផ្អែកលើរូបភាពស្រដៀងគ្នាមួយចំនួនដែលតារាប្រុសរូបនេះធ្លាប់បង្ហោះនៅលើ IG របស់លោក។ ពេលនោះលោកបានបង្ហោះរូបភាពសម្លៀកបំពាក់ត្រូវបានដោះចេញហើយចាក់សោរទុកក្នុងទូរសម្លៀកបំពាក់នៅកន្លែងហាត់ប្រាណមួយកន្លែង ដែលលោកចំណាំទៅលេងកីឡាបាល់បោះ។

បញ្ហាធ្លាយរូបភាពអាក្រាតនេះ ត្រូវបានសាមីខ្លួនចាត់ទុកថាជាទង្វើឧក្រិដ្ឋដែលត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ ហើយវែកមុខអ្នកលួចថត និងចែកចាយរូបភាពមកផ្ដន្ទទោស។ ពេលនេះដែរ លោក Pakho Chau បានឱ្យមេធាវីរបស់លោកចាត់ចែងក្នុងរឿងនេះ និងក៏កំពុងចាត់ចែងលុបរូបភាពដែលបានបែកធ្លាយទៅលើបណ្ដាញសង្គមផ្សេងៗ។

សូមជម្រាបថា ករណីដែលតារាត្រូវជនខិលខូចរោគចិត្តលួចថតរូបភាពអាក្រាតកាយរួចគំរាមទារប្រាក់ និងបង្ហោះនៅលើបណ្ដាញសង្គមនេះ មិនមែនកើតឡើងតែនៅហុងកុងនោះទេ សូម្បីប្រទេសថៃ ក៏ធ្លាប់មានករណីតារាស្រីៗក្លាយជាជនរងគ្រោះក្រោមថ្វីដៃបែបនេះដែរ៕

ប្រភព៖ 8days

Share.