កណ្តាល ៖ សាកសពស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរុំនឹងកន្ទេល ក្នុងសភាពហើប យកទៅបោះផ្លុងចោលក្នុងប្រឡាយទឹក បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវលំ ក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋដំណើរឆ្លងកាត់តាមផ្លូវចំណុចខាងលើ ធំក្លិនស្អុយភាយ សង្ស័យប្រាប់អ្នកភូមិនាំគ្នាពិនិត្យមើលជាក់ស្តែង ជាសាកសពមនុស្ស ដែលជនមិនស្គាល់មុខរុំកន្ទេលហើយបោះចោលក្នុងប្រឡាយទឹក ។

បើតាមសមត្ថកិច្ច ធ្វើការពិនិត្យ កោសល្យវិច័យសនិដ្ឋានថា សពស្ត្រីរងគ្រោះ គឺជាជនជាតិចិនមានវ័យជាង៤០ឆ្នាំ ត្រូវបានជនដៃដល់សម្លាប់រយៈពេល៣ថ្ងៃមកហើយ ដោយរុំសពនឹងកន្ទេល យកទៅបោះផ្លុងចោលនៅក្នុងប្រឡាយទឹកនៅចំណុចខាងលើ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.