ព្រះសីហនុ ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកបរលើស្ថានភាពផ្លូវកោង ភ្លៀងផង ក៏រអិលរេចង្កូតធ្លាក់ចូលប្រឡាយខ្លួនឯង កៀបរួញកាប៊ីនរងរបួសអ្នកបើកបរ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវ១៤៦បេ ក្នុងក្រុមទី១៨ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុរថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 3A-3434 អូសសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ4A-0249 បើកពីកើតទៅលិច ចេញពីស្រុកស្ទឹងហាវ ឆ្ពោះទៅក្រុងព្រះសីហនុ ដល់ចំណុចកើតហេតុស្ថានភាពផ្លូវកោង ធ្លាក់ភ្លៀងផង រអិលរេចង្កូតធ្លាក់ចូលប្រឡាយខ្លួនឯង កៀបរួញកាប៊ីន រងរបួសអ្នកបើកបរ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចស្ទូចលើកយកទៅរក្សាទុកនៅអធិការដ្ឋាន ៕


អត្ថបទ៖តាតុងសែនជ័យ

