បាត់ដំបង÷ ពន្លឺសចែងចាំង និងសំឡេងផ្ទុះជាច្រើនគ្រាប់ធ្លាក់ពីលើមេឃកក្រើកក្រុងបាត់ដំបង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចបង្កើនការស្រាវជ្រាវ នៅវេលាម៉ោងប្រមាណ ៧:០០នាទី យប់ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៣ ពិសេសនៅលើផ្ទៃមេឃគ្របដណ្តប់ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយជួបហេតុការណ៍មិនធ្លាប់ជួបខាងលើមានបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាសមត្ថកិច្ចជាច្រើនបានជជែកវែកញែកយ៉ាងផុលផុស ដោយខ្លះបានសន្និដ្ឋានថា អាចជាអាចម៍ផ្កាយ ឯអ្នកខ្លះទៀតបានសន្និដ្ឋានអាចបង្កហេតុដោយមនុស្សថាសហោះ។

ប្រភពជាច្រើននៅក្នុងប្រព័ន្ធតេឡេក្រាម និងបណ្តាញហ្វេសប៊ុកបានលើកឡើងស្រដៀងៗគ្នាដោយអះអាងថា ខ្លួនគាត់បានឃើញពន្លឺចាំងសក្បុសមានពន្លឺច្បាស់ដូចពេលថ្ងៃ ហោះយ៉ាងលឿនមានដុំភ្លើងធំ និងតូចបោះពួយរំលងទីក្រុងបាត់ដំបង ជិតមួយនាទីក្នុងទិសដៅពីត្បូង ទៅជើង ហើយក៏ផ្ទុះជាច្រើនគ្រាប់ជាបន្តបន្ទាប់គ្នានៅម្តុំព្រំប្រទល់ក្រុងបាត់ដំបង និងព្រំប្រទល់ស្រុកឯកភ្នំ៕


អត្ថបទ៖ដំបងក្រញូង

