កំពត ៖ យុវជនម្នាក់ព្រោះតែមានបញ្ហាផ្លូវចិត្ត គិតខ្លី សម្រេចប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងដោយលោតពីលើភ្នំបូកគោ តែទៅទើរលើមែកឈើ ទើបនៅមានជីវិត ផ្អើលកម្លាំងសមត្ថកិច្ច អាវុធហត្ថ កម្លាំងនគរបាល ដើរស្វែងរកអស់រយៈពេល៧ម៉ោង ទើបប្រទះឃើញ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅភ្នំបូកគោ ខាងក្រោយវត្តសំពីប្រាំ លើភ្នំបូកគោ ខេត្តកំពត ។

តាមសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចិន សុបិន កើតមានបញ្ហាផ្លូវចិត្ត ហើយបានព្យាយាមប៉ុនប៉ងសម្លាប់ខ្លួន ដោយលោតពីលើភ្នំបូកគោ កាលពីវេលាម៉ោង៨យប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បង្កឲ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច ចេញទៅអន្តរាគមន៍ រុករកអស់រយៈពេល៧ម៉ោង ទើបរកឃើញជនរងគ្រោះ នៅវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ដោយទើរលើដើមឈើ នៅជ្រលងភ្នំខាងក្រោម ហើយនៅមានជីវិត ។បន្ទាប់ពីរកឃើញជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅមន្ទីរពេទ្យ ៕

អត្ថបទតាតុងសែនជ័យ

Share.