ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះបង្រ្កាបករណី ជួញដូរគ្រឿងញៀនដោយខុសច្បាប់ បន្ដបន្ទាប់គ្នា ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤នាក់ កាលពីថ្ងៃទី៦ ខែ មិថុនា ឆ្នាំ ២០២៣។

ជនសង្ស័យទាំង៤នាក់៖
១/ ឈ្មោះ YANG FAMENG ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន ។
២/ ឈ្មោះ WU GUIZHE ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិចិន ។
៣/ ឈ្មោះ SHEN GUANG FENG ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិចិន ។
៤/ ឈ្មោះ ដួង រដ្ឋា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទាំង៤នាក់មានមុខរបមិនពិតប្រាកដ។

ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់ ២០៨,៩៥ក្រាម។ សារធាតុញៀនប្រភេទកេតាមីន (K) ទម្ងន់ ៩៨,១៣ ក្រាម។ សារធាតុញៀនប្រភេទអុិចស្តាសុី (MDMA) ទម្ងន់ ២០,២០ ក្រាម។ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់ ៩,១៦ក្រាម ។ កញ្ឆាក្រៀម ទម្ងន់ ០,៨២ ក្រាម។ រថយន្ត LEXUS ពណ៌ស ស្លាកលេខ ភ្នំពេញ 2BI-2755 ចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ៨ គ្រឿង ,កាតធនាគារ មួយចំនួន, ម៉ូតូចំនួន ០១គ្រឿង
,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៣គ្រឿង, លិខិតឆ្លងដែនចំនួន ០១ ក្បាល, សម្ភារ:ប្រើប្រាស់គ្រឿងញៀន និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ព្រះសីហនុ

