ព្រះសីហនុ ៖ រថយន្តFordមួយគ្រឿងបើកល្បឿនលឿនហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយរថយន្តហុីយ៉ាន់ដាយ បណ្តាលឲ្យក្រឡាប់ចេញពីផ្លូវល្បឿនលឿនទាំង២គ្រឿង ផ្ងារជើងចូលប្រឡាយ សំណាងល្អអ្នកបើកបរ និងអ្នករួមសងខាងរងរបួសស្រាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ស្ថិតនៅ ភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចប្រចាំផ្លូវល្បឿនលឿនបានឲ្យដឹងថា រថយន្តទី១ម៉ាកRevo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-2426 បើកបរដោយឈ្មោះ ផូ ច័ន្ទដារ៉ា រួមដំណើរជាមួយក្មេងប្រុសម្នាក់ បើកពីលិចទៅកើត ដល់ចំណុចខាងលើ ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ រថយន្តទី២ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BD-9743 បើកបរដោយឈ្មោះ ហៀង ហុងឈៀន ហើយរះបង្កាន់ដៃ ផ្លោងក្រឡាប់ធ្លាក់ចូលប្រឡាយទាំង២គ្រឿង ។

ក្រោយកើតហេតុ អ្នកបើកបរទាំង២នាក់ និងអ្នករួមដំណើរ របួសស្រាលត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចប្រចាំផ្លូវល្បឿនលឿនស្ទូចយកទៅរក្សាទុក នៅស្នាក់ការរបស់ក្រុមហ៊ុនប្រចាំនៅស្រុកកំពង់សិលា រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.