កំពត ៖ យុវជនម្នាក់សម្រេចចិត្តប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងពីលើភ្នំបូកគោ តែទឹកដោះម្តាយថ្លៃ មិនស្លាប់ ដោយសារទើរដើមឈើ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅភ្នំបូកគោ ខេត្តកំពត ហើយត្រូវបានកម្លាំងសមត្ថកិច្ចស្វែងរកឃើញនៅវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ រួចនាំបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រហូតមកដល់រសៀលថ្ងៃដដែលនេះ សមត្ថកិច្ចទៅពិនិត្យដល់ទីតាំងកើតហេតុ និងទីតាំងរកឃើញជនរងគ្រោះ ហើយបែកធ្លាយនូវសំណេរបណ្តាំរបស់ជនរងគ្រោះមួយច្បាប់ទៀត ។

ជនរងគ្រោះ មានឈ្មោះ ចិន សុបិន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកមីក្រូហិរញ្ញវត្ថុ និងរៀននៅវិទ្យាស្ថានជាតិគ្រប់គ្រង (ជាមនុស្សមានជម្ងឺផ្លូវចិត្ត ខួរក្បាល) ស្នាក់នៅជាមួយឪពុកមា រយៈពេល៥ឆ្នាំមកហើយ នៅភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះបានចេញពីផ្ទះនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ ដោយប្រាប់បងប្អូនថាទៅជប់លៀងនៅសាលា រហូតដល់រសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ មិនឃើញជនរងគ្រោះមកផ្ទះវិញ ទើបបងប្អូនឆោឡោ រាយការណ៍ ប្តឹងទៅសមត្ថកិច្ចចណ្ឌពោធិ៍សែនជ័យផងដែរ លុះពិនិត្យឆែកមើលក្នុងបន្ទប់ជនរងគ្រោះ រកឃើញសំបុត្រ សំណេរបណ្តាំមួយស្លឹក រៀបរាប់ពីបញ្ហាផ្លូវចិត្ត បញ្ហាជំងឺខួរក្បាល ថែមទាំងសរសេរថា «រូបគេរស់បានតែ២ខែទៀតទេ ស្លាប់ហើយ ដោយសារជំងឺខួរក្បាល » មិនតែប៉ុណ្ណោះ ជនរងគ្រោះឆាតតាមតេឡេក្រាម ប្រាប់បងប្អូនថា រូបគេទៅសម្លាប់ខ្លួនហើយ ។

ចំណែកឪពុកម្តាយ ក្រោយពីបាត់កូន ហើយទទួលដំណឹងបែបនេះទៀត ធ្វើដំណើរតាំងពីស្រុក មកដល់រាជធានីភ្នំពេញ អំពាវនាវ ដង្ហោយរកកូនប្រុស ស្រាប់តែមកដល់ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ទទួលដំណឹងថា ជនរងគ្រោះទៅលោតសម្លាប់ខ្លួននៅភ្នំបូកគោ ។

This image has an empty alt attribute; its file name is image-239.png

បើតាមសមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជនរងគ្រោះមានបញ្ហាផ្លូវចិត្ត អស់សង្ឃឹមលើខ្លួនឯង ព្យាបាលជម្ងឺ វះកាត់ មិនជា ទើបសម្រេចចិត្ត ធ្វើដំណើរចេញពីភ្នំពេញ ទៅលោតពីលើភ្នំបូកគោក ប៉ុនប៉ងបញ្ចប់ជីវិត តែមិនស្លាប់ ជីវិតថ្លៃ ត្រូវបានកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ នាំទៅមន្ទីរពេទ្យ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.