មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងរាជធានីភ្នំពេញនៅថ្ងៃទី ៨ខែមិថុនា ឆ្នាំ ២០២៣ បានបន្តការស្រាវជ្រាវទំនិញដែលមិនមានអនុលោមភាពនៅលើទីផ្សារដែលច្បាប់មិនត្រូវបានអនុញ្ញាតិឱ្យចរាចរលក់។
ការស្រាវជ្រាវនិងត្រួតពិនិត្យនេះធ្វើឡើងនៅតាមផ្សារគោលដៅសំខាន់ៗ ម៉ាតនានា និងឃ្លាំងស្ដុកនិងចែកចាយទំនិញគ្រប់ប្រភេទដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃ។ ជាលទ្ធផលពុំមានទំនិញហានិភ័យចំពោះសុខភាពអ្នកប្រើប្រាស់ត្រូវបានរកឃើញនោះឡើយ។
នាថ្ងៃដដែលនេះផងដែរ មន្រ្តីជំនាញខេត្តកោះកុងបានចូលរួមផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សនៅវិទ្យាល័យចាំយាម និងលោកគ្រូអ្នកគ្រូប្រមាណ៨០នាក់ ពាក់ព័ន្ធទៅនឹងការជ្រើសរើសម្ហូបអាហារឱ្យត្រូវនិងមិនប៉ះពាល់ដល់សុខភាព។ ការផ្សព្វផ្សាយនេះគឺជាការបញ្ជ្រាបការយល់ដឹងបន្ថែមជូនដល់លោកគ្រូនាក់គ្រូ និងសិស្សានុសិស្សក្នុងការយល់ដឹងពីម្ហូបអាហារដែលមានហានិភ័យ និងមានសុវត្ថិភាពសម្រាប់បរិភោគ៕




