ត្រឹម​មួយប្រកួតនៅទីលានវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ (ត្បូងឃ្មុំ) មាន​ចំនួន​​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ ក្នុងជំនួប ត្បូងឃ្មុំ ឈ្នះ ស្វាយរៀង ក្នុងលទ្ធផល ៥-១ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៃការ​ប្រកួត​​ពាន​រង្វាន់​សម្តេច​អគ្គម​ហា​សេនា​បតីតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត។

ក្នុងនោះឆ្លងកាត់ចំនួន ២៦ប្រកួត មាន​ចំនួនអ្នកគាំទ្រដែលបានចូលរួមទស្សនាផ្ទាល់ សរុបចំនួន ១៤ ៨១៦នាក់ នៅតាមកីឡដ្ឋាន និមួយៗដូចខាងក្រោម៖

  • វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ (ត្បូងឃ្មុំ) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ២៧០០នាក់
  • ទីលានឈើតុំ (ពោធិសាត់) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ១៥៧០នាក់
  • វិទ្យាល័យកំពង់ធំ (កំពង់ធំ) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ១៥០០នាក់
  • វិ.ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន (ប៉ៃលិន) បាន ២ប្រកួត ចំនួនអ្នកចូលទស្សនា ១២៨៩នាក់
  • បឋមសិក្សា ហ៊ុន សែន សែនមនោរម្យ (មណ្ឌលគិរី) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ១២០០នាក់
  • វិទ្យាល័យ ព្រះរាជសម្ភារ (កំពត់) បាន ២ប្រកួត ចំនួនអ្នកចូលទស្សនា ៧៤៥នាក់
  • កីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ) (សៀមរាប) បាន ២ប្រកួត ចំនួនអ្នកចូលទស្សនា ៧០៧នាក់
  • វិទ្យាល័យព្រះសីហនុ (កមពង់ចាម) បាន ២ប្រកួត ចំនួនអ្នកចូលទស្សនា ៦៩០នាក់
  • វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច (កំពង់ឆ្នាំង) បាន ២ប្រកួត ចំនួនអ្នកចូលទស្សនា ៦៧០នាក់
  • កីឡដ្ឋានកែប (កែប) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ៥៦២នាក់
  • វិទ្យាល័យ តេជោ សែន សំរោង (ឧត្តរមានជ័យ) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ៥៦០នាក់
  • អនុវិទ្យាល័យ សម្តេចឪ (ព្រះសីហនុ) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ៥២០នាក់
  • វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ (ព្រះវិហារ) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ៤៥០នាក់
  • បុរីកម្មករ៤ (កាចាញ) (រតនគិរី) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ៤០០នាក់
  • វិទ្យាល័យច្បារអំពៅ (ភ្នំពេញ) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ៣៩៥នាក់
  • វិទ្យាល័យទេពប្រណម្យ (កណ្ដាល) បាន ២ប្រកួត ចំនួនអ្នកចូលទស្សនា ៣៥០នាក់
  • វិទ្យាល័យកំពង់ស្ពឺ (កំពង់ស្ពឺ) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ២៥៨នាក់
  • វិទ្យាល័យ នេត យ៉ង់ (បាត់ដំបង) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ២៥០នាក់
  • វិទ្យាល័យស្វាយរៀង (ស្វាយរៀង) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ១៩៧នាក់
  • វិទ្យាល័យ ហ៊ុន សែន ខ្លាកូន (បន្ទាយមានជ័យ) បាន ១ប្រកួត ចំនួនអ្នកចូលទស្សនា ១៣០នាក់

ក្រុម អយក ខេត្តកំពង់ចាម ជាក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ ចំនួន ១២គ្រាប់ តាម​ពី​ក្រោយដោយ កំពង់ឆ្នាំង និងត្បូងឃ្មុំ ចំនួន ១១គ្រាប់​ដូច​គ្នា ក្នុងចំណោមគ្រាប់បាល់សរុប ៩៦គ្រាប់ បញ្ចប់សប្ដាហ៍ទី៦ នៃ ការ​ប្រកួត​ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត៕

Share.