
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបិទបញ្ចប់ ខណ:ប្រទេសឥណ្ឌូនេស៊ី ឈរកំពូលតារាង រកបានមេដាយមាសច្រើនជាងគេ ១៥៨គ្រឿង តាមពីក្រោយដោយប្រទេស ថៃ ១២៦មេដាយមាស វៀតណាម ៦៦មេដាយមាស ដោយឡែកកម្ពុជា ឈរនៅលេខរៀងទី៨ រកបានមេដាយសរុប ៧១គ្រឿង មេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងមេដាយសំរឹទ្ធ ៤៤គ្រឿង។
តារាងមេដាយសរុបនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបិទបញ្ចប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ប្រភពពី Cambodia 2023៖
| ចំណាត់ថ្នាក់ | ប្រទេស | មេដាយមាស | មេដាយប្រាក់ | មេដាយសំរឹទ្ធ | មេដាយសរុប |
| ១ | ឥណ្ឌូនេស៊ី | ១៥៨ | ១៤៨ | ៩៥ | ៤០១ |
| ២ | ថៃ | ១២៦ | ១០៩ | ៩៤ | ៣២៩ |
| ៣ | វៀតណាម | ៦៦ | ៥៩ | ៧៨ | ២០៣ |
| ៤ | ម៉ាឡេស៊ី | ៥០ | ៣៨ | ៣៤ | ១២២ |
| ៥ | ហ្វីលីពីន | ៣៤ | ៣៣ | ៥០ | ១១៧ |
| ៦ | មីយ៉ាន់ម៉ា | ១៥ | ២២ | ១៨ | ៥៥ |
| ៧ | សិង្ហបុរី | ១២ | ១៥ | ១៧ | ៤៤ |
| ៨ | កម្ពុជា | ៩ | ១៨ | ៤៤ | ៧១ |
| ៩ | ប្រ៊ុយណេ | ៣ | ៣ | ២ | ៨ |
| ១០ | ទីម័រឡេស្តេ | ២ | ០ | ៥ | ៧ |
| ១១ | ឡាវ | ០ | ២ | ១០ | ១២ |
ការប្រកួត ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានធ្វើពិធីបិទបញ្ចប់នឹងធ្វើនៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៣ ក្រោមវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាបានធ្វើជាម្ចាស់ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ៕


