
ប្រទេសឡាវ នៅតែមិនអាចរកបានមេដាយមាស ប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ដោយឆរនៅលេខរៀងចុងក្រោយគេក្នុងតារាងមេដាយសរុប គឺរកបានមេដាយប្រាក់ ២គ្រឿង សំរឹទ្ធ ៩គ្រឿង។
ខណ:ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបិទបញ្ចប់ ប្រទេសឥណ្ឌូនេស៊ី ឈរកំពូលតារាង រកបានមេដាយមាសច្រើនជាងគេ ១៥៨គ្រឿង តាមពីក្រោយដោយប្រទេស ថៃ ១២៦មេដាយមាស វៀតណាម ៦៦មេដាយមាស ដោយឡែកកម្ពុជា ឈរនៅលេខរៀងទី៨ រកបានមេដាយសរុប ៧១គ្រឿង មេដាយមាស ៩គ្រឿង មេដាយប្រាក់ ១៨គ្រឿង និងមេដាយសំរឹទ្ធ ៤៤គ្រឿង។
តារាងមេដាយសរុបនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីបិទបញ្ចប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ប្រភពពី Cambodia 2023៖
| ចំណាត់ថ្នាក់ | ប្រទេស | មេដាយមាស | មេដាយប្រាក់ | មេដាយសំរឹទ្ធ | មេដាយសរុប |
| ១ | ឥណ្ឌូនេស៊ី | ១៥៨ | ១៤៨ | ៩៥ | ៤០១ |
| ២ | ថៃ | ១២៦ | ១០៩ | ៩៤ | ៣២៩ |
| ៣ | វៀតណាម | ៦៦ | ៥៩ | ៧៨ | ២០៣ |
| ៤ | ម៉ាឡេស៊ី | ៥០ | ៣៨ | ៣៤ | ១២២ |
| ៥ | ហ្វីលីពីន | ៣៤ | ៣៣ | ៥០ | ១១៧ |
| ៦ | មីយ៉ាន់ម៉ា | ១៥ | ២២ | ១៨ | ៥៥ |
| ៧ | សិង្ហបុរី | ១២ | ១៥ | ១៧ | ៤៤ |
| ៨ | កម្ពុជា | ៩ | ១៨ | ៤៤ | ៧១ |
| ៩ | ប្រ៊ុយណេ | ៣ | ៣ | ២ | ៨ |
| ១០ | ទីម័រឡេស្តេ | ២ | ០ | ៥ | ៧ |
| ១១ | ឡាវ | ០ | ២ | ១០ | ១២ |
គួររំលឹកថា ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅក្នុងទីក្រុងសូឡូ នៅប្រទេសឥណ្ឌូនេស៊ី ឡាវ ដណ្ដើមមិនបានមេដាយមាសដូចគ្នា ដោយរកបានមេដាយបប្រាក់ ២គ្រឿង សំរឹទ្ធ ៧គ្រឿង ឈរនៅលេខរៀងចុងក្រោយគេ។ ខណ:ឥណ្ឌូនេស៊ី ឈរលេខរៀងទី១ ថៃទី២ និងវៀតណាម លេខ៣ ចំណែកកម្ពុជា លេខរៀងទី៧ ដណ្ដើមបានមេដាយមាស ៧គ្រឿង ប្រាក់ ១០គ្រឿង និងសំរឹទ្ធ១១គ្រឿង៕


