
កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង ទទួលបានមេដាយប្រាក់ នៃព្រឹត្តិការណ៍កីឡាចំបាប់ ឆ្នេរខ្សាច់ពិភពលោក (Beach Wrestling World Series 2023 in Singapore) កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅប្រទេសសិង្ហបុរី។
មុនដណ្ដើមបានមេដាយប្រាក់ សំណាង បានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រួមមាន៖
- កីឡាការិនី ឌិត សំណាង ឈ្នះកីឡាការិនី Kenya ក្នុងវគ្គប្រកួតវិលជុំសន្សំពិន្ទុ
- កីឡាការិនី ឌិត សំណាង ឈ្នះកីឡាការិនី France ក្នុងវគ្គប្រកួតវិលជុំសន្សំពិន្ទុ
- កីឡាការិនី ឌិត សំណាង ឈ្នះកីឡាការិនី Spain ក្នុងវគ្គប្រកួតវិលជុំសន្សំពិន្ទុ
- កីឡាការិនី ឌិត សំណាង ឈ្នះ កីឡាការិនីចិន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- កីឡាការិនី ឌិត សំណាង ចាញ់ កីឡាការិនី Romania ទទួលបានមេដាយប្រាក់
រំលឹកថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនប្រតិភូ និងកីឡករ-ការិនី កីឡាចំបាប់ ដែលរួមមាន៖
១. លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹក
២. កីឡាការិនី ឌិត សំណាង (-50kg)
៣. កីឡាការិនី សឿន នឿន (-60kg)
៤. កីឡាករ ឈឿន ឈាង (-70kg)
៥. កីឡាករ ឆាំ ពិស៊ិន (-80kg) និង
៦. កីឡាករ ហេង វុទ្ធី (-90kg)
គួរបញ្ជាក់ថា ការប្រកួត Beach Wrestling World Series មាន ៣៧ប្រទេសចូលរួម ហើយនេះគឺជាលើកទី២ ដែលបានរៀបចំនៅប្រទេសសឹង្ហបុរី ពីថ្ងៃទី៩ និងទី១០ ខែមិថុនា ឆ្នាំ២០២៣៕



