ភ្នំពេញ ៖ ជនជាតិចិន២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញខេត្តកណ្តាល ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅគ្លីនិកមួយកន្លែងយុីហោ ប៉ ខាង ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងករណីសាពសពស្ត្រីបរទេសម្នាក់ ប្រទះឃើញរុំកន្ទេល យកទៅបោះផ្លុងចោល នៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមការស្រាវជ្រាវ សពស្ត្រីរងគ្រោះមា ឈ្មោះ BYIN A YEONG អាយុ៣៣ឆ្នាំ ជាជនជាតិកូរ៉េ ។ ចំណែកជនជាតិចិន២នាក់ប្តីប្រពន្ធ សមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ LAI WENSHAO ភេទ ប្រុស អាយុ៣០ឆ្នាំ ជាប្តី និងឈ្មោះ CAI HUIJUAN ភេទ ស្រី អាយុ៣៩ឆ្នាំ ជាប្រពន្ធ ជាម្ចាស់គ្លីនិក ប៉ ខាង នៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។

សមត្ថកិច្ចបន្តទៀតថា កាលពីវេលាម៉ោង៥និង៥៤នាទីល្ងាចថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ ហើយក៏ជាឌីជេ ល្បីឈ្មោះម្នាក់ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានចូលទៅសម្រាកព្យាបាលនៅគ្លីនិកខាងលើ ហើយជនជាតិចិន២នាក់ប្តីប្រពន្ធ ចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិកតែម្តង ។

បន្ទាប់ពីជនរងគ្រោះស្លាប់ ម្ចាស់គ្លីនិកបានយកកន្ទេកក្រហមមករុំ រៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ដឹកតាមរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ2BR-9717 ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល ។


ក្រោយពីឃាត់ខ្លួនបានជនជាតិចិន២នាក់បនតីប្រពន្ធខាងលើ សមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
អត្ថបទ៖តាតុងសែនជ័យ

