កណ្តាល ៖ រថយន្តស្តារិចប្រភេទទេសចរណ៍មួយគ្រឿង បើកបរលើលើផ្លូវបេតុងថ្មី ហើយមេឃកំពុងធ្លាក់ភ្លៀង រអិលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង អ្នកបើកនិងអ្នករួមដំណើរពុំមានរងរបួស ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវបេតុងថ្មីខ្សែខាងលើ ពេលមេឃភ្លៀងធ្លាក់ម្តងៗ រអិល មិនថារថយន្ត ម៉ូតូ បងប្អូនប្រជាពលរដ្ឋ ពេលធ្វើដំណើរឆ្លងកាត់ មានធ្លាក់ភ្លៀង សូមប្រុងប្រយ័ត្ន ហើយនៅរសៀលថ្ងៃនេះ ខណៈដែលមេឃកំពុងភ្លើង រថយន្តមួយគ្រឿងខាងលើ ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-3264 ជិះជាលក្ខណៈគ្រួសារ បើកពីលិចទៅកើត ដល់ចំណុចផ្លូវកោង រអិលធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើង តែមិនបង្កឲ្យអ្នកបើកនិងអ្នករួមដំណើររងរបួសឡើយ ។ក្រោយកើតហេតុ សមត្ថកិច្ចឲ្យម្ចាស់ស្ទូចយករថយន្តទៅជួសជុលខ្លួនឯង ៕



អត្ថបទ៖តាតុងសែនជ័យ

