ភ្នំពេញ ៖ អ្នកដឹកម្ហូបអាហារតាមអនឡាញ ម្នាក់ត្រូវសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ករណីកែច្នៃ ផលិត ថ្នាំញៀនជាង៥០គីឡូ។

ដោយអនុវត្តតាមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿង ញៀន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញ ការិយាល័យប្រឆាំងការសម្អាតប្រាក់ (ក៥) នៃមន្ទីរប្រឆាំងគ្រឿង ញៀន សហការជាមួយ ស្នងការដ្នាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី លោក អ៊ុ សុភក្តិ ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន ជួញដូរ និងកែច្នៃគ្រឿងញៀនដោយខុសច្បាប់ចំនួន៣ គោលដៅផ្សេងគ្នានៅក្នុងរាជធានីភ្នំពេញ ។

លទ្ធផល ឃាត់ខ្លួនឈ្មួញគ្រឿងម្នាក់ឈ្មោះ សារី ហ្វីត្រាទូលូ ភេទប្រុស អាយុ៣៦ ឆ្នាំ ជាជនជាតិខ្មែរ .ឥស្លាម មុខរបរ ដឹកម្ហូបអាហារតាមអនឡាញ (ពាក់ពន្ធដឹកជញ្ជូនថ្នាំញៀន) ។ និងរឹបអូសសារធាតុញៀនចំនួន៥៤ គីឡូក្រាមជាប្រភេទថ្នាំញៀន អិចស្តាស៊ី កេតាមីន មេតំហ្វេតាមីន ICE/Wy) ។ ក្នុងនោះមានសារធាតុមិនច្បាស់ចំនួន១៦០ គីឡូក្រាម ឧបករណ៍កែច្នៃ ផលិត និងសម្ភារ:វេចខ្ចប់គ្រឿងញៀន មួយចំនួនធំទៀត ។

គោលដៅទាំង៣ដែលសមត្ថកិច្ចបង្រ្កាបបានមានដូចជា៖ គោលដៅទី១.តាមផ្លូវលេខ៦៩BT មុខខុនដូរអិល សង្កាត់បឹងទំពន់ទី១២ ខណ្ឌមានជ័យ រាជធានីភ្មំពេញ ។ គោលដៅទី២.ផ្ទះជួលលេខE0-1Ez ផ្លូវលេខ១៦៣ ភូមិ៣ សង្កាត់ឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ គោលដៅទី៣.ផ្ទះលេខ៣៧ ផ្លូវL02 បុរីជីបម៉ុងលែន ៦០ម៉ែត្រ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


ករណីខាងលើនេះ សមត្តកិច្ចនៅបន្តសហការ ស្រាវជ្រាវស្វែងរកមេក្លោង និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ទើបសមត្តកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

អត្ថបទ៖ចតុមុខ

Share.