អាហារ៖ បើ​និយាយ​ដោយ​សង្ខេប​ នំ​បញ្ចុក​មាន​ឈ្មោះ​ដើម​ថា នំ​ប៉ែន​​ចុក​ ​គឺ​​ជា​នំ​​ដែល​​គេ​ ​យក​​ម្សៅ​​សម្រស់​​ទៅ​​ស្ងោរ​ ​ហើយ​​បុក​​លាយ​​ទឹក​ ​រួច​​យក​​ទៅ​​ច្រក​​ក្នុង​​ប៉ែន​​ទើប​​យក​​ស្នូល​​ឈើ ​ចុក​​សង្កត់​ ​ដើម្បី​​រោយ​​ទម្លាក់​​ជា​​សរសៃ​​ក្នុង​​ទឹក​​ពុះ​​ឲ្យ​​ឆ្អិ​ន​ ប​ន្ទាប់​​មក​​គេ​​ស្រង់​​ចាប់​​​ជា​​ចង្វាយ​ៗ​ ​ដាក់​​ជាល​ ​ឬ​​កញ្ច្រែង​ ​ទុក​ឲ្យ​​ស្រស់​​ទឹក​។ ​ក្រោយ​មក​​គេ​​​ក៏​ហៅ​​​កាត់​ៗ​​ថា​ ​នំ​បញ្ចុក​វិញ​។ ចង់​ញ៉ាំ​នំបញ្ចុកឆ្ងាញ់​​ តែ​អត់​ស្គាល់​ទីតាំង​ កន្លែង​លក់​នំ​បញ្ចុក​ឆ្ងាញ់​មែនអត់? ត្រយង​ មាន​​ទីតាំងណែនាំ​!

សូម​អាន៖ មិន​ចាំ​បាច់​ចាយ​លុយ​ហោះ​ដល់​​កោះ​តៃ​វ៉ាន់​ទេ​ អ្នក​អាច​រក​អាហារ​តៃ​វ៉ាន់​ឆ្ងាញ់ៗ​ និងមាន​​អនាម័យ​នៅ​ទីនេះ

នំ​បញ្ចុក​នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​មិន​មែន​គ្រាន់​តែ​ជា​អាហារ​សម្រន់​នោះ​ឡើយ​ ប៉ុន្តែ​ជា​អាហារ​ដែល​កូន​ខ្មែរ​មិន​អាច​ខ្វះ​បាន​ ហើយ​ក៏​ជា​មុខ​អាហារ​សំខាន់​នៅ​ក្នុង​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ដូច​ជា​ឡើង​គេហដ្ឋាន ពិធីបុណ្យ ឬ​កម្មវិធី​ជប់​លៀង​ផ្សេង​ៗ​ទៀត​។ យ៉ាង​ណា​មិញ​សម្រាប់​បង​ប្អូន​ដែល​ជា​​អ្នក​និយម​ទទួល​ទាន​នំបញ្ចុក​ ហើយ​អត់​ដឹង​ថា​ត្រូវ​ទៅ​ញ៉ាំ​នំ​បញ្ចុក​ឆ្ងាញ់​កន្លែងណា​? ត្រយង​សូម​ណែនាំ​ទីតាំង​នំ​បញ្ចុក​ឆ្ងាញ់​ អន្លក់​ស្រស់​ៗ​ សម្ល​មាន​ ២​ប្រភេទ​ មាន​ទាំង​សម្លប្រហើរ​ និង​ការី​ ហើយ​មាន​ទី​តាំង​នៅ​ទួល​សង្កែ​ ក្នុង​ខណ្ឌ​ ឫស្សីកែវ​ ដែល​ហាង​នោះ​មាន​ឈ្មោះ​ថា​ «ហាង​នំ​បញ្ចុក​ខ្មែរ»។

សូមអាន៖ បងប្អូន​​ចង់​ញ៉ាំ​«មី​កណ្ដាំង​​»​រសជាតិ​​ដើម​បាត់​ដំបង អាច​ទៅ​រក​ទី​កន្លែង​នេះ​ ធានា​រស​ជាតិ​ឆ្ងាញ់​១០០​ភាគរយ!!!

បងប្អូន​អាច​ស្វែង​រក​ទីតាំង​ហាង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហើយ​វាយ​ពាក្យ​ «ហាងនំបញ្ចុកខ្មែរ» ឬក៏​អាច​ទាក់ទង​ទូរស័ព្ទ​​លេខ​៖ 011 958 803 ដើម្បី​សាកសួរ​រក​អាស័យ​ដ្ឋាន ឬ​​ព័ត៌មាន​លម្អិត។ តោះ​ចាំ​អង្កាល់​ទៀត? ម៉ោង​បាយ​ថ្ងៃ​ត្រង់​នេះ​ ទៅ​ភ្លក់រសជាតិ នំបញ្ចុក​ខ្មែរ ឬ​ អ្នក​ចូលចិត្ត​នំប៉័ង​សម្លការី ក៏​អាច​ទៅ​ហាង​នំ​បញ្ចុក​ខ្មែរ​បាន​ដែរ៕

Share.