សៀមរាប ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួលខ្លួនឯង កាល ពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

ស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ក៏ប៉ុន្តែ សមត្ថកិច្ចរកឃើញនៅតាមខ្លួនមានកាតសំគាល់សិស្ស មានឈ្មោះ ព្រេក វណ្ណី ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៥ មករា ២០០០ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ នៅវិទ្យាចំណេះទូទៅ និងបច្ចេកទេស ខេត្តសៀមរាប ។​ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ សៀមរាប 1AA-6562 ជាមធ្យោបាយ ។

This image has an empty alt attribute; its file name is image-337-768x1024.png

សមត្ថកិច្ចធ្វើការអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ បាត់សមាជិកគ្រួសារ ឬស្គាល់ភិនភាគ ស្គាល់ស្លាកលេខម៉ូតូ ខាងលើ សូមទំនាក់ទំនង អធិការដ្ឋាននគរបាលក្រុងសៀមរាប ៕

អត្ថបទ៖តាតុងសែនជ័យ

Share.