ថ្ងៃទី១៥ ខែមិថុនា ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំលើកដំបូងរបស់លោក Felix Dalmas គ្រូបង្វឹក ជនជាតិអាហ្សង់ទីន នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ក្រុម​ជម្រើស​ជាតិបង់ក្លាដែស នៅ​ពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧:០០នាទីយប់។

ខណ:នៅ​ព្រឹក​ថ្ងៃទី០៣ មិនថុនា នេះ​លោក Honda បាន​ពន្លយ​ពាក្យ​មួយ​ឃ្លា​ទៅកាន់​ក្រុម​ជម្រើស ជាតិ​កម្ពុជា ថា៖«សូមអរគុណចំពោះការផ្ញើសារ ហើយ​សូម​ឲ្យ​សំណាង​ល្អ​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២៣»។

តើលោក Felix Dalmas អាចបំបែក​តំណត់ត្រា​មិន​ដែល​ឈ្នះ​របស់​ក្រុមជម្រើសជាតិ​កម្ពុជា? ខណ: ៥ប្រកួតចុងក្រោយគោព្រៃកម្ពុជា មិនដែលឈ្នះបង់ក្លាដែស ពោលគឺស្មើ១ និងចាញ់៤លើក៖

  • ថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៦ បង់ក្លាដែស ២-១ កម្ពុជា ពាន AFC Challenge Cup
  • ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៧ បង់ក្លាដែស ១-១ កម្ពុជា ពាន Nehru Cup
  • ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ បង់ក្លាដែស ១-០ កម្ពុជា ការប្រកួតមិត្តភាពអន្តរជាតិ
  • ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ
  • ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា ០-១ បង់ក្លាដែស ការប្រកួតមិត្តភាពអន្តរជាតិ

សម្រាប់បញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា ចំនួន៣០នាក់ ខណ:កីឡាករត្រូវ​បាន​ជ្រើសរើសចេញពីក្លិបចំនួន ៥មាន វិសាខាច្រើជាងគេ ចំនួន ១១នាក់, ភ្នំពេញក្រោន ចំនួន ៧នាក់, ព្រះខ័នរាជស្វាយរៀង ៦នាក់ណាហ្គាវើលដ៍ ចំនួន ៣នាក់ និងបឹងកេត ចំនួន ៣នាក់។

គួរឲ្យដឹងថា នេះគឺ​ជា​ជំនួប​ដំបូង​ហើយ​របស់​​លោក Félix Dalmás ដែលដឹកនាំក្រុមកម្ពុជាប្រកួត បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បាន​ប្រកាស​តែង​តាំង ជាគ្រូបង្គោលថ្មីកាលពីថ្ងៃទី០២ មេសា ឆ្នាំ២០២៣ ជំនួសលោក Honda ក្រោយ​បញ្ចប់​ភារកិច្ច​ប្រកួត​ស៊ីហ្គេម លើកទី៣២៕

Share.