បាត់ដំបង÷ បុរសវ័យជាង ៤០ឆ្នាំម្នាក់ដេកស្លាប់នៅក្បែរវាលស្រែដោយមានស្លាកស្នាម និងមានឈាមនៅត្រង់ក្បាលមហាជនទូទៅដាក់ការសង្ស័យជាអំពើឃាតកម្មយកមករួចប្លុងចោល។

ប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានលើកឡើងថា ការប្រទះឃើញសាកសពបុរសម្នាក់នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ៩:០០នាទីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ ត្រង់ចំណុចក្បែរវាលស្រែ ក្នុងភូមិ នរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ទក ប៊ុនធឿន អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិសំរោង ក្នុងឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។ មុនពេលកើតហេតុជនរងបានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យឃុំរកា ស្រុកសង្កែ ក្រោយមកគ្រូពេទ្យក៏បានអនុញ្ញាតិឲ្យវិលត្រឡប់មកផ្ទះវិញនៅព្រឹកថ្ងៃទី ១២ ខែមិថុនា ម្សិលមិញ ប៉ុន្តែក៏បានបាត់ខ្លួនរហូតមិនឃើញទៅដល់ផ្ទះ ស្រាប់តែមានការភ្ញាក់ផ្អើលប្រទះឃើញសាកសពតែម្តងដោយមានស្លាកស្នាមរបួសនៅត្រង់ក្បាលផងដែរ។

ភ្លាមៗកម្លាំងនគរបាលជំនាញនៅមិនទាន់បានបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់នៅឡើយទេលើករណីនេះរងចាំការវិភាគល្អិតល្អន់៕

អត្ថបទ៖ ដំបងក្រញូង

Share.