ភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនប្ដីប្រពន្ធជនជាតិចិន ម្ចាស់គ្លីនិកព្យាបាលជំងឺ ប៉ ខាង ទៅសាលាដំបូងរាជធានីភ្នំពេញ ករណីដាក់សេរ៉ូមជនជាតិកូរ៉េម្នាក់ បណ្តាលឲ្យស្លាប់ រួចយកសព រុំកន្ទេល យកបោះចោលនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋបានប្រទះឃើញ សាកសពនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេរុំកន្ទេលយកមកផ្លុងចោលនៅរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្រោយទទួលបានព័ត៌មាន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ប្តីប្រពន្ធ ដែលជាម្ចាស់ គ្លីនិកពិគ្រោះជំងឺ ប៉ ខាង មកធ្វើការសាកសួរ ។

ជនសង្ស័យទាំងពីរនាក់ ទី១៖ ឈ្មោះ ឡៃ វ៉ាងហ្សូ (LAI WENSHAO) ភេទប្រុស អាយុ៣០ឆ្នាំ និងទី២៖ ឈ្មោះ ចៃ ហៃជាន់ (CAI HUIJUAN) ភេទស្រី អាយុ៣៩ឆ្នាំ។ ចំណែកសាកសពជនរងគ្រោះមានឈ្មោះ បីយ៉ីន អេយ៉ុន (BYIN A YEON) ភេទស្រី អាយុ៣៣ឆ្នាំ ជាជនជាតិកូរ៉េ។
ក្រោយទទួលបានព័ត៌មាន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿង អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ប្តីប្រពន្ធ ដែលជាម្ចាស់ គ្លីនិកពិគ្រោះជំងឺ ប៉ ខាង មកធ្វើការសាកសួរ ។

តាមចម្លើយពីជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានឲ្យដឹងថា កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង ឃើញដូចនេះ ជនសង្ស័យដែលជាម្ចាស់គ្លីនិក ប៉ ខាង ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេលពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ 2BR-9717 ចេញពីគ្លីនិករបស់ខ្លួនដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលក្បែរមាត់លូ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងពីរនាក់ ខាងលើទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ ចតុមុខ

