សិល្បៈ​ជាតិ​៖ ភាពយន្ត​ 3D Animation រឿង​ ឧកញ៉ា ឃ្លាំង​មឿង – The General Khleang Moeung ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​កន្លង​មក​នេះ​ បាន​ធ្វើ​ដំណើរ​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ដោយ​គិត​ទាំង​មីយ៉ាន់ម៉ា សរុប​បាន​ចំនួន​៨​ប្រទេស​ហើយ​។

សូមអាន៖ លម្អិតពីអ្នកផលិតស្នាដៃ​រឿងបែប 3D animation «ឧកញ៉ា ឃ្លាំងមឿង» តើ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​អ្វី​ខ្លះ​?

យោង​តាម​ផេក​ផ្លូវ​ការ​ និង​ គណនី​ហ្វេសប៊ុក​លោក​ ហេង លីម ឬ​មាន​ឈ្មោះ​ហៅក្រៅ​ថា Will ដែល​ជា​អ្នក​ដឹកនាំ​  3D Animation ​​រូប​នេះ​បាន​ចែក​រំលែក​ដំណឹង​ដ៏​រីករាយ​ថា​​៖ « ​រឿង​ ​ឧកញ៉ា ​ឃ្លាំង​មឿង​ ​- ​The​ ​General​ Khleang​ ​Moeung​ ​ធ្វេី​ដំណេីរ​ពេញ​មួយ​ឆ្នាំ​ហេីយ​ ​ទៅ​ដល់​ ​Singapore​,​ ​Thailand​,​ ​Vietnam​,​ Malaysia​,​ ​Indonesia​,​ ​Brunei​,​ ​Lao​ ​នៅ​ថ្ងែ​ ​17th ​June​ ​(Saturday)​,​ ​3​:​00​pm​ ​at​ ​Goethe​ institute នឹង​ទៅ​ដល់​ ​Myanmar ​ហេីយ​អរគុណ​ក្រុម​ការងារ​ទាំង​អស់​គ្នា​ ​❤️❤️❤️❤️​ I’m ​glad​ ​the​ ​film​ will​ ​be​ ​screening​ ​a​ ​long​ ​side​ ​with​ ​other​ ​great​ ​Cambod​ian​ ​filmmaker​ ​Danech SanPolen LySok ChanRado ​Ines Sothea​

គួរ​ដឹង​ដែរ​ថា​ក្រៅ​ពី​ភាពយន្ត​ 3D Animation ខាងលើ​ស្នាដៃ​ភាពយន្ត​របស់​ផលិតករ​ខ្មែរ​ចំនួន​៣​រូប​ទៀត​គឺ​ រឿង​ Sound of the Night របស់​ Kongkea Vann និង​ Sokchan Rado និង​រឿង​ Life Love Bliss របស់​ផលិតករ​ Ines Sothea ក៏​ត្រូវ​បាន​បញ្ចាំង​រួម​គ្នា​នៅ ​​ថ្ងៃ​ទី​១៧ ខែ​មិថុនា ខាង​មុខ​នេះ ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ៕

Share.