បុរស​ម្នាក់​ត្រូវ​បានកប់​ក្នុង​អណ្ដូង​នៅពេលដែល​គាត់កំពុងស្ដារអណ្ដូង ​​នៅ​ថ្ងៃ​អាទិត្យ​ សប្ដាហ៍មុននេះ ​ក្នុង​ក្រុង Cayo Mambí ភាគ​ខាង​កើត​នៃ​ទីក្រុង Holguín ប្រទេសគុយបា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The LA News កាលពីល្ងាចថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។

បុរសនោះមានឈ្មោះ Fernando Herrera Ramírez អាយុ ៦៣ឆ្នាំ ដោយធ្លាក់ចូលអណ្ដូងជម្រៅ ៤៥ហ្វីត (ប្រហែល ១៣ម៉ែត្រ) ដោយឧបទ្ទេវហេតុ ត្រូវបានគេជួយសង្រ្គោះកាលពីថ្ងៃចន្ទ។

អំឡុងពេលស្ដារអណ្ដូង ដោយសារតែដីមានសំណើម ក្រោយភ្លៀងធ្លាក់នាពេលថ្មីៗនេះ ដោយបណ្ដាលឲ្យដីទន់ហើយបាក់សង្កត់បុរសកិដ្ឋានម្នាក់នេះតែម្ដង។

យោងតាមរបាយការណ៍របស់ទូរទស្សន៍រដ្ឋ បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងប្រហែលម៉ោង ១០ព្រឹកនៅទីក្រុង Cayo Mambí ក្នុងតំបន់ Mícara ។

កងកម្លាំងមកពីបញ្ជាការទី៣០ រួមជាមួយនឹងអង្គភាពជួយសង្គ្រោះ Pedro Soto Alba បានចំណាយពេលជួយសង្រ្គោះបុរសម្នាក់នេះជាង ២៤ម៉ោង និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ប្រភព៖ The LA News

Share.