ជំនួនសប្ដាហ៍ទី៧ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) ថ្ងៃទី១៣ មិថុនា ឈើតុំ ខេត្តពោធិ៍សាត់ បាន​យក​ឈ្នះ ឧត្តមានជ័យ ខណ:បាត់ដំបង បានយកឈ្នះ សូហ្វីយ៉ាប៉ៃលិន។

លទ្ធផលចប់ការប្រកួតថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សប្ដាហ៍ទី៧៖

  • ឈើតុំ ខេត្តពោធិ៍សាត់ ៤-១ ខេត្តឧត្តមានជ័យ នៅទីលានក្លិបបាល់ទាត់ឈើតុំ
  • យុវជន ខេត្តបាត់ដំបង ៣-០ សូហ្វីយ៉ាប៉ៃលិន នៅទីលានតាគ្រាម

ដោយឡែក​សម្រាប់​ថ្ងៃទី១៤ មិថុនា ស្អែក នឹង​មាន​ការ​ប្រកួត​ចំនួន ២គូទៀត​គឺ៖

  • ក្លិបបាល់ទាត់សន្តិភាព ខេត្តកមពង់ធំ ប៉ះ អធិរាជដំរីឦសាន ខេត្តរតនគិរី ទីលានវិទ្យាល័យកំពង់ធំ វេលាម៉ោង ០៣:៣០រសៀល
  • ព្រះវិហារ អេហ្វស៊ី ប៉ះ មន្ទីរ អយក ខេត្តសៀមរាប កីឡដ្ឋាន ខេត្តព្រះវិហារ វេលាម៉ោង ០៣:៣០រសៀល

កួរបញ្ជាក់ថា គិតត្រឹមបញ្ចប់សប្តាហ៍ទី៦ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) ភ្នំពេញហ្គាឡាក់ស៊ី ឈរកំពូលតារាងពូល ក ,ខេត្តត្បូងឃ្មុំ កំពូលតារាងពូល​ ខ​ ,ក្លិបបាល់ទាត់ឈើតុំ កំពូលតារាងពូល គ និងខេត្តកំពង់ធំ កំពូលតារាងពូល ឃ៕

Share.