ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ (ថ្នាក់ខេត្ត) បានឈានដល់សប្តាហ៍ទី៧ ហើយ ដោយរសៀលនេះគឺមានការប្រកួតចំនួន ២គូនឹងត្រូវប៉ះគ្នានៅពីរទីលានផ្សេងគ្នា ក្នុងនោះគឺក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ ត្រូវជួប អធិរាជដំរីឦខេត្តរតនគិរី ដែលការប្រកួតនឹងធ្វើឡើងនៅទីលានខេត្តកំពង់ធំ និង១ប្រកួតទៀតគឺ ខេត្តព្រះវិហារ អេហ្វស៊ី ត្រូវប៉ះ ខេត្តសៀមរាប នៅទីលានខេត្តសៀមរាប វេលាម៉ោង ៣.៣០ នាទីល្ងាចដំណាលគ្នា។

លទ្ធផលការប្រកួតថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣

សូមរំលឹកថា ការប្រកួតពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) មាន​២០ក្រុមចូល​រួម​ប្រកួតប្រជែង បែងចែកជា៤ពូល៖ ក, ខ, គ, ឃ និងចាប់​ផ្ដើមដំណើរការប្រកួតពីថ្ងៃទី២៨ ខែមីនា និងគ្រោងបញ្ចប់នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕

Share.