សិល្បៈ​ជាតិ៖ កម្មវិធី​ The Cambodia រដូវ​កាល​ទី​៣ នេះ នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ ព្រោះ​បេក្ខជន​ប្រកួត​នីមួយ​ៗ​មាន​ភាព​លេចធ្លោ​ទាំង​សមត្ថភាព​សំឡេង​ និង​​សម្រស់​។
​នៅ​ក្នុង​ចំណោម​បេក្ខជន​-បេក្ខនារី​ ទាំង​អស់​នោះ​ បេក្ខនារី​ សុខុម រចនា​ កូន​ក្រុម​របស់​ Coach ឱក សុគន្ធ​កញ្ញា​ស្ថិត​ក្នុង​ចំណោម​បេក្ខជន​ប្រកួត​លំដាប់​ Top ដែល​​អ្នក​លេង​បណ្ដាញ​សង្គម​ផ្ដោត​ការ​​តាម​ដាន​ជា​ពិសេស​​។ តើ​ហេតុ​អ្វី​ទើប​បាន​ជា​យុវតី​រូប​នេះ​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​មហាជន​?

សូម​អាន​៖ បេក្ខជន​ The​ Voice​ Cambodia​ ម្នាក់​ទម្លាយ​រឿង​ធ្លាប់​ចង់​បញ្ចប់​ជីវិត​ខ្លួន​ឯង​​ ព្រោះ​ការ​រើស​អើង​ពី​អ្នក​ដទៃ​

​ចម្លើយ​នៃ​សំនួរ​ខាង​លើ​នេះ​ មិន​ពិបាក​ឆ្លើយ​នោះ​ឡើយ​ ការ​ដែល​បេក្ខនារី​​ សុខុម ​រចនា ត្រូវ​បាន​មហាជន​​​តាម​ដាន​ជាប់​ជាពិសេស​នោះ​ ព្រោះ​តែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​​​​រឿង​​ច្រៀង​​ Cover ​បទ​ «How About Now» បែប​អកកេស ​របស់​​ម្ចាស់​សំនៀង​ដើម G-Devith ដែល​កញ្ញា​បាន​លើក​យក​ច្រៀង​និង​បង្ហោះ​ផ្សាយ​លើ​ឆាណែល​ YouTube នា​ពេល​កន្លង​មក​។​

ជាមួយ​នឹង​ទឹក​ដមសំឡេង​របស់​កញ្ញា​ ធ្វើ​ឱ្យ​ Coach ចុច​បង្វែរកៅអី​ទាំង​៤ ដោយ​មិន​ពិបាក​នោះ​ឡើយ​ ហើយ​អ្នក​គាំទ្រ​ក៏​ពេញ​ចិត្ត​ចំពោះ​ការ​សម្រចចិត្ត​បង្វែរ​កៅអី​របស់​ Coach ដូច​គ្នា​ ប៉ុន្តែ​ទន្ទឹង​នឹង​ការ​សរសើរ​ចំពោះ​កញ្ញា​ហើយ​នោះ គេ​សង្កេត​ឃើញ​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​​ចំនួន​ធំ​បាន​សម្ដែង​អារម្មណ៍​និង​មតិ​មិន​គាំទ្រ​ចំពោះ​បេក្ខនារី​រូប​នេះ​ក៏​ច្រើន​លើសលប់​ដូច​គ្នា​។

សូមអាន៖ ឡាវ សុផា ក្លាហានលើកបទចម្រៀងខ្មែរលើមកប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក ដោយគិតផ្ទុយពីបេក្ខជនដទៃ

ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​មតិ​អវិជ្ជមាន​ចំពោះ​កញ្ញា​ សុខុម រចនា​ ​នោះ​អាស្រ័យ​ដោយ​គេ​យល់​ឃើញ​ថា​កញ្ញា​មិន​បាន​ផ្ដល់​តម្លៃ​ចំពោះ​ម្ចាស់​បទ​ដើម​ គឺ​តារា​ចម្រៀង​ G-Devith ​នោះ​ឡើយ​។ អ្នក​លេង​បណ្ដាញ​សង្គម​យល់​ថា​ការ​ដែល​បេក្ខនារី​រូប​នេះ​​ លើក​ឡើង​ត្រឹម​ពាក្យ​អរគុណ​ចំពោះ​ 30M Views ដោយ​មិន​មាន​រំលេច​​ឬ​អរគុណ​ចំពោះ​ម្ចាស់​បទ​ គឺ​ជា​ទង្វើ​មួយ​មិន​បាន​បង្ហាញ​ពី​ការ​គោរព​ រហូត​មាន​អ្នក​ខ្លះ​បាន​​ឱ្យ​ឈ្មោះ​ដល់​កញ្ញា​ សុខុម​ រចនា​ថា «ខ្មើត​» ឬ​ «អំនួត»​ ថែម​ទៀត​ផង​។

ក្រៅ​ពី​បេក្ខនារី​ដែល​រង​នូវ​មតិ​រិះគន់​ហើយ​នោះ​ Coach ​នៅ​ក្នុង​កម្មវិធី​ The Voice Cambodia ​ក៏​​ត្រូវ​បាន​​អ្នក​លេង​បណ្ដាញ​សង្គម​រិះគន់​ដែរ​ថា​ មិន​បាន​សិក្សា​ឱ្យ​ស៊ី​ជម្រៅ​ ​ប្រើ​ពាក្យ​ម្ចាស់​បទ​​ មិន​ប្រើ​ពាក្យ​បទ​ Cover ឬ​ច្រៀង​ឡើង​វិញ​ ​​ខណៈ​ដែល​បេក្ខនារី​រូប​នេះ​គ្រាន់​តែ​ជា​អ្នក​ចម្រៀង​ Cover មិន​មែន​ជា​ម្ចាស់​បទ​ចម្រៀង​ដើម​នោះ​ឡើយ​។​​

ខាង​ក្រោម​នេះ​គឺជា​ការ​ដក​ស្រង់​មតិ​​មិន​ពេញ​ចិត្ត​ចំពោះ​បេក្ខនារី​រូប​នេះ​៖

ទស្សនា​វីដេអូ​ផ្ទុះ​ការ​រិះគន់​ទាំង​ស្រុង​ខាង​ក្រោ​ម​នេះ​

Share.