ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះបន្ទប់ជាន់ឡៅតឿ របស់ក្រុមហ៊ុន ឌីណេតវើក បង្កឲ្យភ្ញាក់ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ មានផ្សែងហុយខ្មួលខ្មាញ់ចេញពីបន្ទប់ជាន់ឡៅតឿ របស់ក្រុមហ៊ុនឌីណេតវើក ភ្លាមៗក៏បង្កឲ្យភ្ញាក់ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញទៅជួយអន្តរាគមន៍ ។

ក្នុងប្រតិបត្តិការខាងលើ រថយន្តរបស់ស្នងការក្រុង រថយន្តកោះពេជ្រ រថយន្តស្រាបៀរកម្ពុជា បាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញ ។ សម្ភារៈ របស់របរមួយចំនួន រងខូចខាត តែមិនបង្កឲ្យអ្នកណារងរបួសឡើយ​៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.