ភ្នំពេញ ៖ លំនៅដ្ឋានប្រជាពលរដ្ឋ ប្រកបរបរកាត់ដេរ បន្ទប់ជួល មួយកន្លែងស្ថិតនៅតាមផ្លូវ៥៩៨ ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះ ខណៈដែលម្ចាស់ អ្នកស្នាក់នៅកំពុងដេកលង់លក់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញទៅអន្តរាគមន៍ ក៏ប៉ុន្តែ កម្លាំងពន្លត់អគ្គិភ័យជួបការលំបាក ក្នុងប្រិបត្តិការ ដោយសារផ្លូវចូល តូចចង្អៀត ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះរងគ្រោះ ប្រកបរបរកាត់ដេរ មានស្តុកកម្ទេចក្រណាត់ បន្ទប់ជួល ហើយខណៈដែលម្ចាស់ផ្ទះកំពុងដេកលង់លក់ ស្រាប់តែភ្លើងឆេះសន្ធោសន្ធៅឡើង ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅជាច្រើនគ្រឿង តែកម្លាំងពន្លត់អគ្គិភ័យ ជួបការលំបាក ក្នុងការពន្លត់ភ្លើង ដោយសារផ្លូវចូល តូចចង្អៀត ។

អគ្គិភ័យឆេះផ្ទះខាងលើ រហូតមកដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃដដែលនេះ ភ្លើងមិនទាន់រលត់នៅឡើយទេ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យនៅបន្តការងារ៕




អត្ថបទ៖ទូច វិច្ឆិកា

