លោកស្រី កែវ មនោរម្យ

អតីតនិស្សិតមកពីប្រទេសគុយបា អ្នកស្រី កែវ មនោរម្យ ត្រូវ​បាន​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាស​តែង​តាំងជានាយិកា វិទ្យាស្ថាន ជាតិ​អប់​រំកាយ និងកីឡា។ នេះ​បើយោង​តាម​អនុក្រឹត្យលេខ ៤៣២ អនក្រ.តត ចុះ​នៅ​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

ក្នុងអនុក្រឹត្យនេះដែរ បាន​ប្រកាស​តែងតាំងមន្ត្រីរាជការចំនួន ០២ រូប របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចមានរាយនាមខាងក្រោម៖

១- លោកស្រី ហ៊ូ សិទ្ធិសោភាល័យ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា
២- លោកស្រី កែវ មនោរម្យ ជានាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង និង​ប្រធាន​គ្រប់​ស្ថាប័ន​ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

Share.