ការប្រកួតពានរង្វាន់ KCC Pre-season Cup 2023 រដូវកាលទី១ នឹង​ចាប់​ផ្ដ់ម​ការប្រកួតនៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ចុងសប្ដាហ៍នេះ ដោយ ក្លិបបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ ប្រកួត​ជាមួយ ណាហ្គាវើលដ៏ វេលាម៉ោង ០៦:៣០យប់ នៅកីឡដ្ឋាន AIA Stadium KMH Park ពូល A។

ខណ:ពូលB ប្រកួតនៅថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ សមាគមនក្លិបបាល់ទាត់ ខ.ភ.ម ប្រកួតជាមួយ សមាគមនកីឡាបាល់ទាត់ នគរបាលជាតិ វេលាម៉ោង ០៦:៣០យប់ នៅកីឡដ្ឋាន AlA Stadium KMH Park ដូចគ្នា។​

រំលឹកថា ពានរង្វាន់ KCC Pre-season Cup 2023 មាន៦ក្រុមចូល ដែលមានដូចជា៖ ណាហ្គាវើលដ៍, Tiffy Army FC, ព្រៃវែង, នគរបាលជាតិ, អាយ អេស អាយ ដង្កោសែនជ័យ និងឡាយហ្វ (Life FC)។ លទ្ធផលនៃការចាប់ឆ្នោត៖ ពូល A ណាហ្គាវើលដ៍, ISI ដង្កោសែនជ័យ និង ឡាយហ្វ (Life FC) និងពូល B Tiffy Army, នគរបាលជាតិ និងព្រៃវែង។

តាម​ការ​គ្រោងទុក ការប្រកួត ពានរង្វាន់ KCC-Preseason Cup 2023 នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែ​មិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។ ខណ:គោលបំណងនៃការបង្កើត ពានរង្វាន់​នេះ​ឡើង​គឺ​ដើម្បី​ប្រកួត​ដកស្រង់បច្ចេកទេស មុន​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ និង Hun Sen Cup ថ្នាក់ជាតិ ខាង​មុននេះ៕

Share.