ភ្នំពេញ ៖ ផ្អើលប្រជាពលរដ្ឋចោមរោមមើល ក្រោយប្រទះឃើញបុរសម្នាក់ចងកស្លាប់នៅក្នុងផ្ទះទុកចោលមួយកន្លែងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ក្រុមទី១ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ឈុំ មករា អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ប្រើប្រាស់គ្រឿងញៀនជាប្រចាំ ស្នាក់នៅកន្លែងកើតហេតុ មានឪពុកឈ្មោះ ទុយ ចាន់ថា អាយុ៦១ឆ្នាំ ម្តាយឈ្មោះ កែវ សុភា អាយុ៥៤ឆ្នាំ មានទីលំនៅភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមការបំភ្លឺពីបងស្រីបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា ប្អូនប្រុសរបស់គាត់ ឈ្មោះ ឈុំ មករា បានចេញពីផ្ទះជាង១ឆ្នាំមកហើយ ទោះជាមានទីលំនៅក្បែរនោះក្តី តែមិនដែលចូលផ្ទះ ប្រើប្រាស់គ្រឿងញៀន រហូតដល់ឪពុកម្តាយនិយាយលែងស្តាប់ ។

តាមប្រេជាពលរដ្ឋបានឲ្យដឹងថា យុវជនខាងលើ រាល់ថ្ងៃទៅហើយ គេឃើញផ្លោះរបងចូលដេក ជក់គ្រឿងញៀន នៅក្នុងផ្ទះគេចាក់សោទុកចោលខាងលើ ហើយទីតាំងខាងលើ ក្លាយជាកន្លែងប្រមូលផ្តុំក្រុមអ្នកជក់គ្រឿងញៀនផ្លោះរបងចូលដេក សង្ងំជក់ បង្កអសន្តិសុខក្នុងមូលដ្ឋាន ។ ហើយនៅមុនកើតហេតុ នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះប៉ុនប៉ងចងកសម្លាប់ខ្លួនម្តងហើយ តែត្រូវបានមិត្តភ័ក្រឃាត់នាំចេញមកអង្គុយក្រៅវិញ ហើយក៏ទៅបាត់ ស្រាប់តែនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែល ជនរងគ្រោះបានផ្លោះរបងចូលក្នុងផ្ទះម្តងទៀត មិនឃើញចេញវិញ ដើរទៅអើតមើល ស្រាប់តែប្រទះឃើញចងកស្លាប់បាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរ សមត្ថកិច្ចជំនាញកោសល្យវិច័យ ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីកាត់សោ ចូលពិនិត្យកោសល្យវិវ័យ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖តាតុងសែនជ័យ

